រ៉ុង ឈុន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលាដំបូង ករណី​ហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​

421
ចែករម្លែក

ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​:​លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បានប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​អំពើហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង ។

លោករ៉ុង ឈុន

​សំណុំរឿង​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពី​ចុងឆ្នាំ​២០១៣ តុលាការ​ថ្នាក់ក្រោម​កាត់ទោស​ឲ្យ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦​រូប ជាប់ពន្ធនាគារ​ម្នាក់ ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣៥​លាន​រៀល​។

​លោក​រ៉ុង ឈុន បញ្ជាក់ថា មូលហេតុ​នៃ​ការប្តឹង​ឧទ្ធរណ៍​នេះ គឺ ដោយសារ​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ។

​បញ្ហា​នេះ ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោ​កលី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៩ ខែមករា នេះ ៕​សរន