រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី រិះគន់​ផែនការ​ផ្ទេរ​របស់​ក្លិប​បៃ​យឺន ម៉ូ​និ​ច

204
ចែករម្លែក

ខ្សែប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Robert Lewandowski) បាន​រិះគន់​ការងារ​ផ្ទេរ​កីឡាករ របស់​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប​ជើងឯក​នៅ​ក្របខ័ណ្ឌ Bundesliga មួយ​នេះ បានអនុញ្ញាត​ឲ្យ​កីឡាករ ហ្វ្រែ​ង រី​បឺ​រី (Frank Ribery) និង អា​ជេន រ៉​ប់​បិ​ន (Arjen Robben) ចាកចេញ​ស្របពេល ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) បាន​វិលត្រឡប់​ទៅ​ក្លិប រៀល​ម៉ា​ឌ្រី​ត​វិញ​បន្ទាប់ពី​លេខ ខ្ចី​ជើង​មួយរយៈ​។​
​ ​
​ឡេ​វ៉ាន​ដូ​វ​ស្គី ជឿថា ក្លឹប​របស់លោក​ត្រូវការ​កម្លាំង​ប្រយុទ្ធ​បន្ថែម បន្ទាប់ពី​ចុះ​កិច្ច​ព្រម ព្រៀង​ផ្ទេរ​ខ្សែការពារ​ពីររូប និង​ខ្សែប្រយុទ្ធ​ម្នាក់​នៅ​រដូវ​កាល​ទិញដូរ​នេះ​។​
​ ​
​ឡេ​វ៉ាន​ដូ​វ​ស្គី​បាន​និយាយថា “​ខ្ញុំ​គិតថា យើង​ត្រូវការ​កីឡាករ​ថ្មី​បីនាក់​។ យើង​បាត់បង់ កីឡាករ​បីនាក់​ក្នុង​តំបន់​ប្រយុទ្ធ ដោយ​កីឡាករ ហ្វ្រែ​ង រី​បឺ​រី អា​ជេន រ៉​ប់​បិ​ន និង​ជែ​ម​ស៍ បាន​ចាកចេញ​។​

​ឡេ​វ៉ាន​ដូ​វ​ស្គី បាន​បន្តថា “​យើង​ត្រូវការ​ខ្សែបម្រើ​ស្លាប​ម្នាក់ទៀត​។ បើទោះបី​ជាមាន សេន មក​ចូលរួម​ក៏ដោយ ។ អាច​ថា ខ្សែការពារ​ឬ​ខ្សែប្រយុទ្ធ​កណ្តាល​។
​ ​
​ក្លិប Bayern Munich បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ បេន​ចា​មីន ប៉ា​វ៉ាដ (Benjamin Pavard) និង លូ​កាស ហឺ​ណាន​ដេ​ស ស្របពេល រ៉​ប់​បិ​ន រី​បឺ​រី រ៉ូ​ឌ្រី​ហ្គេ​ស ហាំ​ម៉េ​ល និង រ៉ា​ហ្វី​ញ៉ា បាន​ចាក​ចេញពី​ក្លិប​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​