រ៉ូឡូ​បង្ហាប់ដី​រ៉េ​ចង្កូត​បុក​ស្ត្រី​ម្នាក់​ស្លាប់​ដែល​កំពុងតែ​ឈរ​នៅក្នុង​របង​

771

រ៉ូឡូ​ដែល​បាន​បុក​ស្ត្រី​ម្នាក់​ស្លាប់​ឈរ​នៅក្បែរ​របង​មុខផ្ទះ (​រូប​ថ​តៈ សុភ សុ​ភ័​ណ្ឌ​)

(​កំពង់ស្ពឺ​)៖ គ្រោះថ្នាក់​រ៉ូឡូ​បង្ហាប់ដី​រ៉េ​ចង្កូត​បុក​ស្ត្រី​ម្នាក់​ស្លាប់ ដែល​កំពុងតែ​ឈរ​នៅក្នុង​របង​មុខផ្ទះ តាម​ប​ណ្តោ យ​ផ្លូវលំ​មួយ​ខ្សែ ស្ថិតក្នុង​ភូម​អង្គ​ដូន​ពិស ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០១៧​។​

​សាក្សី​បានឃើញ​ហេតុការណ៍​នេះ ឱ្យដឹងថា នៅ​មុនពេល​គ្រោះថ្នាក់​ចរាចរ រ៉ូឡូ​បង្ហាប់ដី​បុក​មនុស្ស​បណ្តាល ឱ្យស្លាប់​គេ​ឃើញ​ឈ្មោះ ផន សារី​ម ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ មានមុខ​របរ​បើក​រ៉ូឡូ​បង្ហាប់ដី របស់​ក្រុមហ៊ុន​ម៉ូ​ហ្វី​បារ​ស់ នៅ​ភូមិ​អង្គ​ដូន​ពិស​ឃុំ​ទឹកល្អក់​ស្រុក​គងពិសី​។ បុរស​នេះ​បើកបរ​រ៉ូឡូ SAKAI ពណ៌​ពងមាន់ ពី​លិចទៅ​កើតមក​ដល់​ចំ ណុ​ច​កើតហេតុ​ក៍បាន​រ៉េ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​បុក​ស្រី​ម្នាក់​ឈ្មោះ ជី សុខ​ឡា អាយុ​២៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នៅពេល​ឈរ​នៅក្នុង​របង​មុខផ្ទះ បុក​កិន​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។​

​ក្រោយពី​បុក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​។​សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។ វត្ថុតាង​នគរបាល​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ចាត់ការ​តាម​នីតិវិធី​៕L ដោយៈ សុខ សុ​ភ័​ណ្ឌ​