រ៉ូ​ជើ ហ្វេ​ដេ​រ័​រ ឈ្នះ​ជើងឯក​វាយ​តេ​ន្នី​ស Wimbledon លើក​ទី ៨ នៅ​អាយុ ៣៦ ឆ្នាំ​

174

​រ៉ូ​ជើ ហ្វេ​ដេ​រ័​រ បាន​ផ្តួល​កីឡាករ​ក្រូ​អាស៊ី ម៉ា​រី​ន ស៊ី​លី​ក ក្នុង​លទ្ធផល ៦-៣ ៦-១ ៦-៤ ដើម្បី​ក្លាយជា​កីឡាករ​ទីមួយ ដែល​ឈ្នះ​ពានរង្វាន់ Wimbledon លើក​ទី ៨ កាលពី​ថ្ងៃអាទិត្យ ទី​១៦ កក្កដា ពោលគឺ ៥ ឆ្នាំ​ហើយ បន្ទាប់ពី​ឈ្នះ​ពាន​ទី ៧​។​

​កំពូល​កីឡាករ​វាយ​តេ​ន្នី​ស​សញ្ជាតិ​ស្វី​ស ដែល​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Wimbledon ចំនួន ១១ លើក រាង​ត្រដាបត្រដួស​បន្តិច​នៅ​ដើមទី ប៉ុន្តែ​នៅពេល​គាត់​រកឃើញ​ចំណុចខ្សោយ​របស់​ស៊ី​លី​ក ក្នុងការ​ប្រកួត​បើកឆាក ហ្វេ​ដេ​រ័​រ គឺ​គ្មាន​គូប្រជែង​នោះឡើយ​។

​ហ្វេ​ដេ​រ័​រ​មិន​ត្រឹមតែ​មិន​ព្រួយបារម្ភ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឪពុក​កូន​បួន​អាយុ​ជិត ៣៦ ឆ្នាំ​រូបនេះ​ថែមទាំង​ក្លាយជា​បុរស​វ័យ​ចំណាស់​ជាងគេ​ដែល​ឈ្នះ​ជើងឯក​ទោល​នៅ​ក្របខណ្ឌ Wimbledon ទៀតផង ដោយ​ដណ្តើម​ពានរង្វាន់ ដោយ​មិនឱ្យ​ចាញ់​សូម្បី​មួយ​សិត​៕​ ដោយ ៖ កញ្ញាដាលីស

រ៉ូ​ជើ ហ្វេ​ដេ​រ័​រ ឈ្នះ​ជើងឯក​វាយ​តេ​ន្នី​ស Wimbledon លើក​ទី ៨ នៅ​អាយុ​ជិត ៣៦ ឆ្នាំ