រ៉ូ​ណា​ល់​ដូជ​ម្រះ​មន្ទិល​ពាក្យ​ចចាមអារ៉ាម​ដោយ​បញ្ជាក់​អះអាងថា មិត្តស្រី​មាន​ផ្ទៃពោះ​កូន​ទី​៤

1212
ចែករម្លែក

​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បានបញ្ជាក់​អះអាងថា មិត្តស្រី ឈ្មោះ ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស កំពុងមាន​ផ្ទៃពោះ​កូន​ទី​បួន បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​រាប់​ខែ​។

​កីឡាករ​អាយុ ៣២ ឆ្នាំ​រូបនេះ​ត្រូវបាន​កាសែត​អេ​ស្ប៉ា​ញ El Mundo សួរថា​តើ​គាត់​រីករាយ​ដែរ​ទេ ដែល​មានកូន​ម្នាក់ទៀត គាត់​បាន​ឆ្លើយតប​ថា “​ពិតណាស់ គឺ​សប្បាយចិត្ត​ណាស់​”​។​

​នាង​ច​ច​ជី​ណា​អាយុ ២៣ ឆ្នាំ​ត្រូវបាន​ថត​ឃើញ​ពោះធំ​ជាង​មុន​ក្នុង​ប៉ុន្មាន​ខែ​មកនេះ ប៉ុន្តែ​ម្តាយ​នាង​មុននេះ​បាន​បដិសេធថា​កូនស្រី​គាត់​មិនមាន​ផ្ទៃពោះ​ទេ​។​

​តារាបាល់ទាត់​និមិត្តរូប​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ទើបតែ​ស្វាគមន៍​កូន​ពីរ​នាក់​ថ្មីថ្មោង​មកកាន់​គ្រួសារ​របស់គាត់ បន្ទាប់ពី​ការចាប់​កំណើត​កូនភ្លោះ​ឈ្មោះ ម៉ា​តេ​អូ និង អ៊ី​វ៉ា កាលពី​ខែមិថុនា ។ រ៉ូ​ណា​ល់​ដូ ក៏មាន​កូនប្រុស​អាយុ​ជិត ៧ ឆ្នាំ​ម្នាក់ទៀត​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ ថា​រីករាយ​ណាស់​ដែល​មានកូន​ម្នាក់ទៀត ជាមួយ​មិត្តស្រី រ៉ូ​ឌ្រី​ហ្គេ​ស