រ៉ូ​ណា​ល់​ដូ​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​ឈ្នះ​ពាន​លី​ក​កំពូល​ចំនួន​៣​នៅ​អឺរ៉ុប​

413
ចែករម្លែក

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្រោម​ការដឹកនាំ​របស់លោក​សឺ អា​ឡិច ហ្វើ​ហ្គូ​សុន នៅ​ក្លិប Manchester United បន្ទាប់មក​គ្រង​ពាន​ជើងឯក​លី​ក​នៅឯ​ក្លិប Real Madrid ឥឡូវនេះ​ខ្សែប្រយុទ្ធ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់ បាន​លើក​ពាន​លី​ក​មួយទៀត​នៅ​ក្លិប Juventus ។​

​ប្រសិនបើ​ចាំបាច់​ត្រូវ​សបញ្ជាក់​អំពី​ឥទ្ធិពល​របស់​រ៉ូ​ណា​ល់​ដូ​ក្នុងនាម​ជា​កីឡាបាល់ទាត់​នោះ ជ័យលាភី​ពាន​បាល់​មាស​បា​ឡុង​ដ័​រ (Ballon d’Or) ប្រាំ​សម័យ​រូបនេះ​បានធ្វើ​វា​ម្តងទៀត​នៅ​ចុង​សប្ដាហ៍​នេះ ដោយ​ជួយ​ឱ្យ​ក្រុម Juventus លើក​ពាន​ក្របខ័ណ្ឌ Serie A នៅក្នុង​រដូវ​កាល​ទីមួយ​របស់គាត់​នៅក្នុង​ប្រទេស​អ៊ីតាលី​។​

​ក្នុង​ការធ្វើ​ដូច្នេះ កីឡាករ​រ៉ូ​ណា​ល់​ដូ​វ័យ ៣៤ ឆ្នាំ​បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ពានរង្វាន់​លី​ក​ក្នុង​ក្របខ័ណ្ឌ English Premier League (​ជាមួយ United) ក្របខ័ណ្ឌ La Liga (​ជាមួយ Real Madrid) និង ក្របខ័ណ្ឌ Serie A (​ជាមួយ Juventus) ។​

​រ៉ូ​ណា​ល់​ដូ​បាន​និយាយថា “​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានឈ្នះ​ពាន​នៅក្នុង​ប្រទេស​អង់គ្លេស​អេ​ស្ប៉ា​ញ​ហើយ​ឥឡូវនេះ​គឺ​ពាន​លី​ក​កំពូល​ក្នុងប្រទេស​អ៊ីតាលី​ផងដែរ​។ វា​មានន័យ​ខ្លាំងណាស់​ចំពោះ​ខ្ញុំ​និង​មានន័យ​ខ្លាំង​សម្រាប់​យើង​ក្នុងនាម​ជា​ក្រុម​”​។​

​កីឡាករ​ផ្សេងទៀត​ធ្លាប់​ឈ្នះ​តំណែង​ជើងឯក​បី​នៃ​លី​ក​ធំៗ​ទាំង​ប្រាំ​នៅ​អឺរ៉ុប (​អង់គ្លេស​អេ​ស្ប៉ា​ញ​អ៊ីតាលី​អាល្លឺម៉ង់​និង​បារាំង​) ប៉ុន្តែ​គ្មាន​កីឡាករ​ណា​ម្នាក់​ធ្លាប់​រួមបញ្ចូល​គ្នា​នៃ​ពាន​លី​ក​កំពូល​រវាង​អង់គ្លេស​អេ​ស្ប៉ា​ញ​និង​អ៊ីតាលី​នោះឡើយ​។​

​ដេវីត បេ​ក​ឃេ​ម ធ្លាប់​លេង​ក្នុង​លី​ក​កំពូល​ចំនួន​បួន​ប៉ុន្តែ​បានឈ្នះ​ពាន​តែ​នៅ​ក្លិប Man Utd (៦​ដង​) ក្លិប Real Madrid (​ម្តង​) និង Paris Saint-Germain (​ម្តង​) ប៉ុណ្ណោះ ដោយ​បរាជ័យ​ក្នុង​ការលើក​ពាន Serie A ក្នុងអំឡុងពេល​ខ្ចី​ជើង​ពីរលើក​របស់គាត់​នៅ​ក្លិប AC Milan៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ ជួយ Juventus លើក​ពាន Serie A ក្នុង​រដូវ​កាល​ទីមួយ​របស់គាត់​នៅ​អ៊ីតាលី