រ៉ូ​ណា​ល់​ដូ​ជាប់​បម្រាម ៥ ប្រកួត​

904
ចែករម្លែក

​ខ្សែប្រយុទ្ធ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ត្រូវបាន​ផ្អាក​ចំនួន ៥ ប្រកួត បន្ទាប់ពី​គាត់​ត្រូវបាន​បណ្តេញចេញ​ក្នុង​ជ័យជម្នះ ៣-១ របស់​ក្រុម Real Madrid ជាមួយនឹង​ក្រុម Barcelona ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ Spanish Super Cup ជើង​ទី​១ កាលពី​ថ្ងៃអាទិត្យ​។​

​រូបគេ​ត្រូវបាន​ហាម​មិនឱ្យ​លេង​មួយ​ប្រកួត​ចំពោះ​ការទទួលបាន​កាត​លឿង​ចំនួន​ពីរ​សន្លឹក​និង​ផ្អាក​បួន​ប្រកួត​បន្ថែមទៀត​ចំពោះ​ការ​រុញ​ខ្នង​អាជ្ញាកណ្តាល ក្រោយពី​ត្រូវបាន​បណ្តេញចេញ​។​

​ការទទួលបាន​កាត​លឿង​ទីមួយ​នៅ​កីឡដ្ឋាន Nou Camp គឺ​សម្រាប់​ការ​ដោះអាវ​គាត់​ចេញ ដើម្បី​អបអរ​ការ​គ្រាប់​បាល់​នាំមុខ ២-១ របស់គាត់ និង​កាត​លឿង​ទី​ពីរ គឺ​សម្រាប់​ការធ្វើ​ពុធ​ដួល​។​

​គាត់​នឹង​ខកខាន​ការប្រកួត​ជើង​ទី ២ នៅ​ថ្ងៃ​ពុធ​ទី​១៦​សីហា​។ រ៉ូ​ណា​ល់​ដូ វ័យ ៣២ ឆ្នាំ​នឹងមាន​ពេល ១០ ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នឹង​អាច​លេង​ក្នុង​ក្របខណ្ឌ Champions League ប៉ុន្តែ​នឹងមិន​វិលត្រឡប់​មកកាន់​សកម្ម​ភាព​ក្នុងស្រុក​វិញ​ទេ រហូតដល់​ថ្ងៃទី ២០ ខែកញ្ញា​ពេល Real Madrid ប្រកួត​ជាមួយ Real Betis ។​

​រ៉ូ​ណា​ល់​ដូ​នឹង​ខកខាន​ការប្រកួត​ក្នុង​លី​ក​និង​ខាប់​អេ​ស្ប៉ា​ញ​ជាមួយ​ក្រុម​ដូចជា Barcelona, Depotivo, Valencia, Lavante និង Sociedad៕ ដោយ ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ នឹងត្រូវ​ផ្អាក ៥ ប្រកួត​ពីបទ​រុញ​អាជ្ញាកណ្តាល និង​ទទួល​កាត​លឿង ២ សន្លឹក