រ៉ូ​ណា​ល់​ដូ បរិច្ចាគ​លុយ ១,៥ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន

589
ចែករម្លែក

​តារាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​បរិច្ចាគ ១,៥ លាន​ដុល្លារ​ដល់​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាជន​នៅក្នុង​តំបន់​ហ៊ុមព័ទ្ធ​ជិត ហ្គា​ហ្សា​ស្ទ្រី​ប​។

​កីឡាករ​រូបនេះ​បាន​បរិច្ចាគ​លុយ​នេះ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​អំឡុង​ខែ​ដ៏​ពិសិដ្ឋ​នៃ​ពិធីបុណ្យ​រ៉ា​ម៉ា​ដន​។

​រ៉ូ​ណា​ល់​ដូ ឧស្សាហ៍​ថ្កោលទោស​អំពើ​ឃោរឃៅ​របស់​អ៊ីស្រាអែល​ទៅលើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ណាស់​។

​កាលពី​ឆ្នាំ ២០១២ រ៉ូ​ណា​ល់​ដូ​បាន​ដាក់លក់​ដេញថ្លៃ​នូវ​ស្បែកជើង​មាស ដែលជា​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​របស់គាត់ ដើម្បី​រៃអង្គាស​លុយ​ជួយ​ដល់​កុមារ​ប៉ា​ឡេ​ស្ទី​ន​។

​នៅ​ឆ្នាំ​បន្ទាប់ គឺ​ក្នុង​ខែមីនា​ឆ្នាំ ២០១៣ នៅ​ចុងបញ្ចប់​នៃ​ការប្រកួត​រវាង​ព័រ​ទុយ​ហ្គា​ល់​និង​អ៊ីស្រាអែល​សម្រាប់​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​២០១៤ រ៉ូ​ណា​ល់​ដូ បាន​បដិសេធ​ប្តូរ​អាវ​ជាមួយ​កីឡាករ​អ៊ីស្រាអែល​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​បរិច្ចាគ​លុយ​១,៥​លាន​ដុល្លារ​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប