រ៉ូ​ណា​ល់​ដូ មកដល់​សិង្ហ​បុរី​ដើម្បី​សួរសុខទុក្ខ​មហាសេដ្ឋី ភី​ត​ធឺ លីម និង​ក្រុមគ្រួសារ​គាត់​

937
ចែករម្លែក

​តារាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​មកដល់​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ​ទី ២១ កក្កដា​នេះ សម្រាប់​ទីសំចត​រយៈពេល​ខ្លី ដើម្បី​សួរសុខទុក្ខ​មហាសេដ្ឋី​សិង្ហ​បុរី លោក ភី​ត​ធឺ លីម និង​គ្រួសារ​របស់គាត់​។

​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​បានមក​មន្ទីរពេទ្យ Thomson Medical Centre ដើម្បី​សួរសុខទុក្ខ​មិត្ត​ចាស់វស្សា ភី​ត​ធឺ លីម និង កូនស្រី​គាត់ នាង​គីម ដែល​ទើប​ប្រសូត​បានកូន​ប្រុស​កាលពីដើម​សប្តាហ៍​នេះ​។​

​ក្រុមហ៊ុន Mint Media របស់លោក​លីម កាន់កាប់ និង ត្រួតពិនិត្យ​រាល់​សិទ្ធិ​រូបភាព​របស់​រ៉ូ​ណា​ល់​ដូ លើកលែងតែ​រូបភាព​ដែល​ទាក់ទង​នឹង​ក្លិប Real Madrid របស់គាត់​ប៉ុណ្ណោះ​។ លោក​លីម ក៏​កាន់កាប់​ក្លឹប Valencia របស់​អេ​ស្ប៉ា​ញ​ផងដែរ​។​

​រ៉ូ​ណា​ល់​ដូ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ក្នុង​សិង្ហ​បុរី មុនពេល​ចាកចេញ​ទៅ​ចិន​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ មកដល់​សិង្ហ​បុរី នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​សួរសុខទុក្ខ​មហាសេដ្ឋី ភី​ត​ធឺ លីម ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ