រ៉ូ​ណា​ល់​ដូ វ៉ា​ដាច់ នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស សម្រាប់​ចំនួន​អ្នកគាំទ្រ​ច្រើន​បំផុត​នៅលើ Instagram ត្បិត​កំពុង​រង​ការចោទប្រកាន់​ពីបទ​រំលោភ​

1002
ចែករម្លែក
  • 29
    Shares

​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​តុលា គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​វ៉ា​ដាច់​នាង សេ​ឡេ​ណា ហ្គោ​ម៉េ​ស ក្នុងនាម​ជាម​នុស្ស​ដែលមាន​អ្នកគាំទ្រ​ច្រើន​បំផុត​នៅលើ Instagram ថ្វីបើ​មានការ​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ប្រឆាំង​រូបគាត់​កាលពីពេល​ថ្មីៗ​នេះ​ក៏ដោយ​។​

​គិត​ត្រឹម​ថ្ងៃ​អង្គារ រ៉ូ​ណា​ល់​ដូ​មាន​អ្នកគាំទ្រ ១៤៤.៣៩១.២៧៧ នាក់ នៅលើ Instagram ចំណែក​នាង​ហ្គោ​ម៉េ​ស មាន​អ្នកគាំទ្រ ១៤៤.៣៤១.៧៣១ នាក់​។​

​ខ្សែប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​និង Juventus រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​នាង​កា​ទ្រី​ន ម៉ា​យ៉ូ​ហ្គា វ័យ ៣៤ ឆ្នាំ​នៅក្នុង​បន្ទប់​សណ្ឋាគារ Palms Hotel and Casino ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​តាំងពី​ថ្ងៃទី ១៣ ខែមិថុនា​ឆ្នាំ ២០០៩​។​

​នាង​ម៉ា​យ៉ូ​ហ្គា​បាន​បំបែក​ភាព​ស្ងៀមស្ងាត់​៩​ឆ្នាំ​បន្ទាប់ពី​រ៉ូ​ណា​ល់​ដូ​បាន​ប្រើ “​អ្នកដោះស្រាយ​បញ្ហា​” ឱ្យ​បង់ប្រាក់​ចំនួន ៣៧៥.០០០ ដុល្លារ​ដើម្បី​បំបិទមាត់​នាង​។​

​យោងតាម​ទស្សនា​វ​ដ្តី Forbes បានឱ្យដឹងថា រ៉ូ​ណា​ល់​ដូ​រកប្រាក់​បាន​ចំនួន ៣៧ លាន​ផោន (៤៧ លាន​ដុល្លារ​) ក្នុង​កិច្ចសន្យារ​ផ្សាយពាណិជ្ជកម្ម​កាលពី​ឆ្នាំមុន ហើយ​ការចោទប្រកាន់​របស់​នា​ង​ម៉ា​យ៉ូ​ហ្គា​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រាក់ចំណូល​នោះ​។

​រ៉ូ​ណា​ល់​ដូ​បាន​ប្រាប់​ទស្សនា​វ​ដ្តី France Football ថា “​ជាការ​ពិត រឿងរ៉ាវ​នេះ​កំពុង​រំខាន​ដល់​ជីវិត​ខ្ញុំ​។ ខ្ញុំ​មាន​ដៃគូ កូន​៤​នាក់ ម្ដាយ​វ័យ​ចំណាស់ បងប្អូន​ប្រុស​ស្រី និង គ្រួសារ​ដែល​ខ្ញុំ​ជិតស្និទ្ធ​ខ្លាំង​បំផុត​”៕ ដោយ៖ កញ្ញាដាលីស

គិត​ត្រឹម​ថ្ងៃ​អង្គារ រ៉ូ​ណា​ល់​ដូ​មាន​អ្នកគាំទ្រ ១៤៤.៣៩១.២៧៧ នាក់ នៅលើ Instagram ចំណែក​នាង​ហ្គោ​ម៉េ​ស មាន​អ្នកគាំទ្រ ១៤៤.៣៤១.៧៣១ នាក់