រ៉ូ​បឺ​តូ ម៉ា​ទីណេស អះអាងថា រ៉ូ​ម៉េ​លូ លូ​កា​គុ សប្បាយចិត្ត បន្ទាប់ពី​ចាកចេញ​ពី​យូ​ណាយ​ធី​ត​

142
ចែករម្លែក

លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Roberto Martinez) គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​និយាយថា កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) មាន​សេរីភាព​និង​សប្បាយចិត្ត បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​

​លូ​កា​គុ បាន​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford មក​ចូលរួម​ជាមួយ​ក្លិប​អ៊ី​ន​ធ័​រ មី​លេន ក្នុង​កិច្ចសន្យា​ផ្ទេរ​៧២​លាន​ផោន​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ចំណាយពេល​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​។​

​កីឡាករ​រូបនេះ​ពេញចិត្ត​ការចាប់ផ្តើម​ឆាកជីវិត​ថ្មី​នៅ​ក្របខណ្ឌ Serie A ដោយ​រកបាន​គ្រាប់​បាល់​ទាំងពីរ​ប្រកួត​គឺជា​មួយក្រុម Cagliari និង Lecce ។​

​លោក ម៉ា​ទីណេស ដែល​ដឹកនាំ​ខ្សែប្រយុទ្ធ​រូបនេះ​នៅ​ក្លិប Everton ជឿថា កីឡាករ​រូបនេះ​ចាប់ផ្តើម​ឆាកជីវិត​ថ្មី បន្ទាប់ពី​ផ្ទេរ​ទៅលេង​នៅ​ប្រទេស​អ៊ីតាលី​។​

​លោក ម៉ា​ទីណេស បាន​និយាយថា “​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បានឃើញ​កីឡាករ​រូបនេះ​មាន​សេរីភាពនិងសប្បាយ ចិត្ត​។ ខ្ញុំ​គិតថា នៅពេលនេះ លូ​កា​គុ ត្រៀមខ្លួន​ប្រឈម​នឹង​ទំព័រ​ថ្មី​មួយទៀត​ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន​ជាមួយ​ក្លិប Inter Milan”​។​

​គេ​រំពឹងថា​លូ​កា​គុ នឹង​វិល​ត្រឡប់មក​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​បែលហ្ស៊ិក​ស​ម្រា​ប់​ជំនួប​ជាមួយ​ក្រុម ស្កុ​តឡែ​ន​៕​ប្រែ​សម្រួល​: ពិសិដ្ឋ​​

ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)