រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ ចង់​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់ ហ្វី​លី​ព កូន​ទី​ញ៉ូ​

870
ចែករម្លែក

​កីឡាករ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) កំពុង​ខិត​ទៅរក​ឯតទគ្គ​កម្ម​មួយ​ក្នុងចំណោម ឯតទគ្គ​កម្ម​ដ៏​អស្ចារ្យ​បំផុត​របស់ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)​បន្ទាប់ពី​ក្លាយជា​កីឡាករ កំពូល​របស់​ក្រុម លី​វឺ​ភូ​ល​(Liverpool) ។
​ ​
​នៅពេលនេះ កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បានបង្ហាញ​សមត្ថភាព​ក្នុងឋានៈ​ជា​កីឡាករ​ពាក់​លេខ​៩ ក្រោម​ការដឹកនាំ របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) និង​បាន​បន្ថែម​២៧​គ្រាប់​នៅ គ្រប់ការ​ប្រកួត កាលពី​រដូវ​កាល​មុន គឺជា​ចំនួន​ច្រើន​បំផុត​ក្នុង​អាជីព​របស់ខ្លួន​។​
​ ​
​គ្រាប់​បាល់​សរុប​រួមទាំង​១៥​គ្រាប់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​ធ្វើ​ឲ្យ​ចំនួន​គ្រាប់​បាល់​នេះ ខិត​ទៅ​កៀក​នឹង​ស្ថិតិ​៤១​គ្រាប់​របស់​កីឡាករ កូ​ទី​ញ៉ូ នៅ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស​។​
​ ​
​ក្រុម​ហង្ស​ក្រហម​ដណ្តើមបាន​ជ័យជម្នះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​លើ​ក្រុម Crystal Palace ដោយ​កីឡាករ ហ្វី​មី​ណូ គឺជា​ផ្នែក​សំខាន់​នៃ​ក្រុម​ជម្រើស​របស់លោក ក្លប់​។​
​ ​
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​មិនទាន់​ធ្វើបាន​ល្អ​នៅឡើយ​ទេ ហើយ​រក​មិនបាន​គ្រាប់​បាល់​អំឡុងពេល ប្រកួត​ជាមួយ​ក្រុម West Ham និង​ក្រុម Eagles ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កីឡាករ​រូបនេះ សង្ឃឹមថា នឹង​រកបាន​គ្រាប់​បាល់​នៅ​ចុង​សប្តាហ៍​នេះ នៅពេល​ជួប​ជាមួយ Brighton ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)