រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ បង្ហើប​ប្រាប់​ពី​ផលប៉ះពាល់​នៅពេល ហ្វី​លី​ព កូ​ទី​ញ៉ូ ចាក​ចេញពី Liverpool

1675
ចែករម្លែក

​រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) បាន​លាតត្រដាង​ពី​ផលប៉ះពាល់​មកលើ​ក្រុម Liverpool បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Phillipe Coutinho) កាលពី​ខែមករា​។​
​ ​
​ខ្សែបម្រើ​ប្រយុទ្ធ កូ​ទី​ញ៉ូ វ័យ​២៥​ឆ្នាំ​បាន​ផ្ទេរ​ទៅ​ក្លឹប Brcelona ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងតម្លៃ​១៤២​លាន​ផោន​។​
​ ​
​កូ​ទី​ញ៉ូ គឺជា​កីឡាករ​ដែលមាន​បច្ចេក​ទេស​ល្អ​បំផុត​នៅ Liverpool និង​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម កីឡាករ​បង្កើត​ឱកាស ប៉ុន្តែ​ចាប់តាំងពី​ការចាកចេញ​របស់​កីឡាករ​រូបនេះ ក្រុម Liverpool ចាញ់​ត្រឹមតែ​បី​លើក​ក្នុងចំណោម​១២​ប្រកួត​ចុងក្រោយ​និង​រកបាន​គ្រាប់​បាល់​គ្រប់គ្រាន់​។​
​ ​
​ហ្វឺ​មី​ណូ កំពុងតែ​រីករាយ​នឹង​ការរក​គ្រាប់​បាល់​នៅ​រដូវ​កាល​នេះ​ជាមួយ​ក្រុម Liverpool ស្របពេល​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) រកបាន​គ្រាប់​បាល់​៣៦​គ្រាប់​មក ទល់​ពេលនេះ​។​
​ ​
​នៅពេល​សួរនាំ​ថា តើ​ការចាកចេញ​របស់​កីឡាករ កូ​ទី​ញ៉ូ ប៉ះពាល់​ដល់ Liverpool យ៉ាងណា ហ្វឺ​មី​ណូ និយាយថា “​យើង​ផ្លាស់ប្តូរ​របៀប​លេង បន្ទាប់ពី កូ​ទី​ញ៉ូ ចាកចេញ​។ តើ​មាន​ក្រុម​ណា ដែល​មិន​ចង់បាន​កីឡាករ​ដែលមាន​គុណភាព​ដូចជា កូ​ទី​ញ៉ូ “​។ ហ្វឺ​មី​ណូ បាន​និយាយថា “​ប៉ុន្តែ កូ​ទី​ញ៉ូ បន្ត​ឆាកជីវិត​នៅ Barcelona ហើយ Liverpool នៅតែ​ខ្លាំង​។ យើង​គ្រាន់តែ​បារម្ភ អំពី​ទម្រង់​លេង និង​ជួយ​ក្រុម Liverpool បោះជំហាន​ទៅមុខ​ឆ្ងាយ​តាម​ដែល​អាចធ្វើ​ទៅបាន នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino)