រ៉ូ​ប៊ី​ន វ៉ាន ភើ​ស៊ី រិះគន់​ការដឹកនាំ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ បន្ទាប់ពី​យូ​ណាយ​ធី​ត​ចាញ់​ក្រុម ញូ​វ​ខេ​សល​

103
ចែករម្លែក

​រ៉ូ​ប៊ី​ន វ៉ាន ភើ​ស៊ី (Robin van Persie) អតីត​ខ្សែប្រយុទ្ធ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​ចម្ងល់​ជុំវិញ​ថា តើ​លោក ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ដឹង​ពី​របៀប​គ្រប់គ្រង​ក្រុម​របស់លោក​ឬ​យ៉ាងណា បន្ទាប់ពី​ក្រុម​របស់លោក​ប្រកួត​ចាញ់​ក្រុម​ញូ​វ​ខេ​សល​( Newcastle) ។ យូ​ណាយ​ធី​ត​ចាញ់​លើក​ទី​៣​ហើយ​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​លេង​មិនបាន​ល្អ​នៅ​ពហុ​កីឡដ្ឋាន St James Park កាលពី​ថ្ងៃអាទិត្យ​។ ​

គ្រាប់​បាល់​ដំបូង​របស់​កីឡាករ ម៉ា​តទី ឡង​ស្តា​ហ្វ (Matty Longstaff) សម្រាប់​ក្រុម Newcastle គឺជា​រឿង​ខុសគ្នា​សម្រាប់​ក្រុម​ទាំងពីរ​ប៉ុន្តែ​បរាជ័យ​នេះ​បានធ្វើ​ឲ្យ​គេ​សង្ស័យ​ជុំវិញ​ស្ថានភាព​របស់លោក សូល​ស្យែ​រ ក្នុងឋានៈ​ជា​អ្នកចាត់ការ​ក្លឹប​យូ​ណាយ​ធី​ត​។

​ប៉ុន្តែ វ៉ាន ភើ​ស៊ី បាន​រិះគន់​លោក សូល​ស្យេ​រ ហើយ​អះអាងថា លោក​មិនមែនជា​គ្រូបង្វឹក​ដែល​អាច​កែប្រែ​វាសនា​របស់​ក្រុម​យូ​ណាយ​ធី​ត​បានទេ​។ ភើ​ស៊ី បាន​និយាយថា “​អ្នក​អាច​មើលឃើញ​ពី​ការលំបាក​។ ខ្ញុំ​និយាយ​ត្រង់​ក្នុង​បទ​សម្ភាស​នេះ​”​។

ភើ​ស៊ី បន្តថា “​បើទោះបីជា​អ្នកមើល​ឃើញ​កីឡាករ​បាក់​ទឹកចិត្ត ប៉ុន្តែ​គាត់​ត្រូវតែ​ស្វែងរក​វិធី ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ម្តងទៀត​និង​ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​ឡើងវិញ​”​។ ចំណែក​លោក ជែ​មី រ៉េដ​នែប (Jamie Redknapp) អ្នកវិភាគ​ប្រចាំ​របស់ Sky Sports ក៏​មិន​ប្រាកដ​ផងដែរ អំពី​ការងារ​របស់លោក សូល​ស្យែ​រ ខណៈពេល​យូ​ណាយ​ធី​ត​ធ្លាក់​មក​លេខ​រៀង​ទី​១២ ស្របពេល​រកបាន​៨​ពិន្ទុ​ឆ្លងកាត់​៨​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

រ៉ូ​ប៊ី​ន វ៉ាន ភើ​ស៊ី (Robin van Persie) និង​លោក ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)