រ៉ូ​ម៉ាន​អា​ប្រា​ម៉ូ​វី​ច​បង្ហាញមុខ​ដោយ​កម្រ​នៅលើ​ទីលាន​ហ្វឹកហាត់​របស់​ឆេ​ល​ស៊ី​បន្ទាប់ពី​ក្រុម​ធ្វើ​មិន​បានល្អ​

206

​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) បានបង្ហាញ​មុខ ដោយ​កម្រ​នៅលើ​ទីលាន​ហ្វឹកហាត់ របស់​ក្រុម​ឆេ​ល​ស៊ី​នៅ​សប្តាហ៍​នេះ​។​
​ ​
​លោក អែន​ថូ​នី​ញ៉ូ​កុន​តេ (AntonioConte) គ្រូបង្វឹក​ក្រុម​តោ​ខៀវ ឆេ​ល​ស៊ី​សារភាពថា លោក​កំពុងស្ថិត ក្រោម​សម្ពាធ បន្ទាប់ពី​ក្រុម​របស់លោក បរាជ័យ​ធ្ងន់ធ្ងរ​នៅ​ទីក្រុង​រ៉ូម ។​
​ ​
​ពួកគេ​អាច​នឹង​ចាញ់​ពិន្ទុ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​១២​ពិន្ទុ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ប៉ុន្តែ​លោក​អះអាងថា ទំនាក់​ទំនងជា មួយ​ម្ចាស់​ក្លឹប​គឺ​រឹងមាំ​។​
​ ​
​លោក អា​ប្រា​ម៉ូ​វី​ច មិនមែនជា ភ្ញៀវ​ញឹកញាប់​នៅ​ទីលាន​ហ្វឹកហាត់ របស់​ឆេ​ល​ស៊ី​ទេ នាពេល​បច្ចុប្បន្ននេះ ហើយ​ល្បីល្បាញ​រឿង​បណ្តេញ​គ្រូបង្វឹក ចេញ ប៉ុន្តែ​លោក កុន​តេ បាន​និយាយថា “​ទំនាក់ទំនង​របស់ខ្ញុំ​គឺ នៅ​ដដែល​ដូច រដូវ​កាល​មុន​អ៊ីចឹង​”​។​
​ ​
​លោក កុន​តេ បន្តថា “​ខ្ញុំ​មើល មិនឃើញ​ភាពខុសប្លែក គ្នា​ទេ​នៅ​រដូវ កាល​នេះ​និង​រដូវ​កាល​មុន​។ ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវធ្វើ​ការងារ​របស់ខ្ញុំ​។ ការ​ព្រួយ បារម្ភ​របស់ខ្ញុំ គឺត្រូវធ្វើ​ការងារ​រប​ស់​ខ្ញុំ​ឱ្យ បានល្អ​”​។​
​ ​
​លើកចុងក្រោយ​ដែល​លោក អា​ប្រា​ម៉ូ​វី​ច មក​ទស្សនា​ទីលាន​ហ្វឹកហាត់​របស់​ឆេ​ល​ស៊ី គឺ​កើតមាន​បន្ទាប់ពី ក្រុម​ឆេ​ល​ស៊ី​ចាញ់​ក្រុម​អា​សេណ​ល​៣-០ កាលពី​រដូវ​កាល​មុន ។​
​ ​
​លោក កុន​តេ បាន​និយាយថា “​ខ្ញុំ​ធ្វើ​ការងារ​របស់ខ្ញុំ​តាមរបៀប​នេះ​នៅ រដូវ​កាល​នេះ នៅពេល​ខ្ញុំ​បញ្ចប់​ការងារ របស់ខ្ញុំ និង​ទៅផ្ទះ​ខ្ញុំ​ពេញ​ចិត្តនឹង​អ្វី ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​រដូវ​កាល​នេះ​សម្រាប់ ក្លឹប Chelsea ហើយ​កាលពីរ ដូ​វ​កាល មុន​ជាមួយ​ក្លឹប​និង​ច្រើន​ខែ​ទៅមុខទៀត​។​

​លោក​បន្តថា “​និយាយ​តាម​ត្រង់ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សម្ពាធ​ដដែល​។ ខ្ញុំ​ចូលចិត្ត​សម្ពាធ​។ ខ្ញុំ​កើតមក​ជាមួយនឹង សម្ពាធ​មុន​ការប្រកួត​។ ខ្ញុំ​មាន​អារម្មណ៍ ថា​រង​សម្ពាធ​ដើម្បី​ឈ្នះ​។ គ្រប់ការ​ប្រកួត និង​នៅ​រដូវ​កាល​មុន​វា មិន​ខុសគ្នា​ទេ​” ៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច