រ៉ូ​ម៉េ​លូ លូ​កា​គុ ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប អាន់​ដឺ​ឡិច ដើម្បី​បង្ខំ​ឲ្យ​យូ​ណាយ​ធី​ត​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរចេញ​

185
ចែករម្លែក

ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​កុ (Romelu Lukaku) បាន​ហ្វឹកហាត់​ជាមួយ​ក្លិប អាន់​ដឺ​ឡិច (Anderlecht) ជា​លើក​ទី​២​ជាប់​គ្នា ខណៈពេល​កីឡាករ​រូបនេះ​ព្យាយាម​ផ្ទេរ​ចេញពី​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
លូ​កា​គុ ធ្វើ​ឲ្យ​យូ​ណាយ​ធី​ត​ភ្ញាក់ផ្អើល ដោយ​វិលត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​ចាស់ របស់ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​។ កីឡាករ​រូបនេះ​មិនអាច​ហ្វឹកហាត់​ឲ្យ​បាន​សមស្រប​ជាមួយ នឹង​ក្រុម​ជម្រើស​របស់ អូ​ឡេ ហ្គា​ន​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ពេញ មួយ​រដូវក្តៅ​។​
​ ​
ក្តី​រំពឹង​របស់​យូ​ណាយ​ធី​ត​គឺថា លូ​កា​គុ ស្ថិតក្នុង​ថ្ងៃ​សម្រាក ហើយ​ពួកគេ​ដឹងថា កីឡាករ រូបនេះ​ស្ថិតនៅ​ប្រទេស​បែ​ល​ហ្ស៊ី​ល ដោយ​អះអាងថា ខ្សែប្រយុទ្ធ​ដែលមាន​តម្លៃ​៧៥ លាន​ផោន​រូបនេះ​នឹង​វិលត្រឡប់​មកកាន់​ទីក្រុង Carrington កាលពី​ថ្ងៃ​អង្គារ​។​
​ ​
​ទោះបីជា​យ៉ាងណា លូ​កា​គុ ជាថ្មី​ម្តងទៀត​ត្រូវបាន​គេ​ថតរូប​ឃើញ​ចូលរួម​ហ្វឹកហាត់ ជាមួយ​ក្លិប Anderlecht កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ គេ​មិនទាន់​ច្បាស់​ថា តើ​យូ​ណាយ​ធី​ត ដឹង​ពី​ផែនការ​របស់​កីឡាករ​រូបនេះ​ឬ​យ៉ាងណា​ប្រសិនបើ​កីឡាករ​រូបនេះ​ទទួលបាន​ការអនុញ្ញាត​ឲ្យ​សម្រាក​នៅ​ប្រទេស​ហែល​ហ្ស៊ិ​ន​នោះ​។​
​ ​
​មានការ​ព្រួយបារម្ភ​ថា​លូ​កា​គុ កំពុង​ព្យាយាម​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford បន្ទាប់ពី​យូ​ណាយ​ធី​ត​ច្រានចោល​សំណើ​៤៥​លាន​ផោន​ពី​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan)​។​
​ ​
​វា​ទំនងជា​ជា​ថា លូ​កា​គុ នឹង​ចាក​ចេញពី​ក្លឹប​នៅ​ខែ​នេះ ប៉ុន្តែ​យូ​ណាយ​ធី​ត​មិន​បដិសេធ ក្តី​រំពឹងថា កីឡាករ​រូបនេះ​នឹង​បន្ត​នៅ​ជាមួយ​ខ្លួន​ទៀត​នោះទេ បើទោះបីជា​កីឡាករ រូបនេះ​ខកខាន​មិនបាន​លេង​ក្តៅ​សាច់ដុំ​ទាំង​៦​ប្រកួត​ក៏ដោយ​។​
​ ​
​នេះ​គឺជា​លើក​ទី​២​ហើយ​ក្នុង​រយៈពេល​បួន​ថ្ងៃ​ដែល លូ​កា​គុ បានដាក់​ក្លិប​យូ​ណាយ​ធី​ត ក្នុងស្ថានភាព​លំបាក បន្ទាប់ពី​មាន​ទំនុកចិត្ត​ក្នុងការ​បង្ហាញថា ខ្លួន​គឺជា​កីឡាករ​ម្នាក់ ក្នុងចំណោម​កីឡាករ​មាន​ល្បឿន​លឿន​បំផុត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#