រ៉ូ​ម៉េ​លូ លូ​កា​គុ នឹង​ខកខាន​ការប្រកួត​ពេញ​មួយ​សប្តាហ៍ បន្ទាប់ពី​ប៉ះទង្គិច​ក្បាល​

143

​រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ខ្សែប្រយុទ្ធ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រំពឹងថា នឹង​ខកខាន​ការប្រកួត​ច្រើន​សប្តាហ៍​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក ដែល​រកបាន​១៥​គ្រាប់​នៅ​រដូវ​កាល​នេះ​បង្ហាញមុខ​គ្រប់​នាទី នៅក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក មុនពេល​ត្រូវបាន​គេ​សែង​ចេញ អំឡុងពេល​ប្រកួត​ជាមួយ​ក្លិប Southampton កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ប៉ះទង្គិច​ក្បាល​ជាមួយ វ៉េ​ស្លី ហូដ (Wesley Hoedt) ។​
​ ​
​របួស​នេះ ធ្វើ​ឲ្យ លូ​កា​គុ ខកខាន​ការប្រកួត​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ក្រុម អេ​វឺ​តុ​ន​(Everton) ហើយ​កីឡាករ​រូបនេះ​នឹង​អវត្តមាន​ការប្រកួត​ជុំ​ទី​នៅ​ក្របខណ្ឌ FA Cup ។ លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​ខ្ញុំ​អាច​និយាយបានថា អាច​ខកខាន​ពេញ​មួយ​សប្តាហ៍​។ វា​គ្មានអ្វី​ធំដុំ​ទេ​។ វា​គ្រាន់តែ​ជាការ​បង្ការ ប៉ុន្តែ​អត់​បញ្ហា​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)