រ៉ូ​ម៉េ​លូ លូ​កា​គុ យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជាមួយ Inter Milan

558
ចែករម្លែក

​តាម​ព័ត៌មាន​ថា ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) បាន​ព្រមព្រៀង​ទទួល យក​កិច្ចសន្យា​ដែល​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Inter Milan ។​
​ ​
ខ្សែប្រយុទ្ធ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ បាន​ព្រមព្រៀង​ទទួលយក​កិច្ចសន្យា ជាគោលការណ៍ ដើម្បី​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី Inter Milan ប៉ុន្តែ​មិន ទាន់​មានការ​ឯកភាពគ្នា​ជុំវិញ​តម្លៃ​ផ្ទេរ​រវៀង​ក្លឹប​ទាំងពីរ​នៅឡើយ​ទេ​។​
​ ​
យូ​ណាយ​ធី​ត​ចង់​ស្រង់ដើម ៧៥​លាន​ផោន​ដែល​ពួកគេ​បាន​ចំណាយ​លើ​កីឡាករ រូបនេះ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ក្លឹប Inter Milan​មិនទាន់​ហ៊ាន​ឆ្លើយតប​នឹង​ការទាមទារ នេះ​នៅឡើយ​ទេ​។​
​ ​
លូ​កា​គុ នឹង​ទទួលបាន​ប្រាក់​ឈ្នួល​១៨០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លឹប Inter Milan បន្ទាប់ពី​ព្រមព្រៀង​ជា​បណ្តោះអាសន្ន​ទទួលយក​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹប​នេះ​។​
​ ​
គេ​ជឿថា ខ្សែប្រយុទ្ធ​រូបនេះ​អន្ទះសា​ចង់​ចាប់ផ្តើម​អាជីព​របស់ខ្លួន​ឡើងវិញ​តាមរយៈ កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​បន្ទាប់ពី​ចំណាយពេល​មិនសូវ​ទទួលបាន​ជោគជ័យ ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ លូ​កា​គុ រកបាន​៤២​គ្រាប់​ក្នុងការ​បង្ហាញមុខ​៩៦ លើក សម្រាប​ក្លឹប​យូ​ណាយ​ធី​ត​។​
​ ​
ក្លឹប Inter Milan នាំមុខគេ​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ បែលហ្ស៊ិក​រូបនេះ ប៉ុន្តែ​ពួកគេ​អាច​នឹង​ប្រឈម​ការ​ប្រជែង​នៅ​នាទីចុងក្រោយ​ពី​គូប្រជែង Juventus ដែល​ក៏​ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ​រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ