រ៉ូ​ម៉េ​លូ លូ​កា​គុ រង​ការប្រមាថ​បែប​រើសអើង​ពូជសាសន៍ បន្ទាប់ពី​រកបាន​គ្រាប់​បាល់ ឲ្យ​ក្រុម អ៊ី​ន​ធ័​រ មី​លេន​

216
ចែករម្លែក

​រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការប្រមាថ​បែប​រើសអើង ជាតិ​សាសន៍ អំឡុង​ការប្រកួត​រវាង​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) ជាមួយ​ក្រុម កា​គ្លី​យ៉ា​រី​( Cagliari) នៅ​ក្របខណ្ឌ Serie A ។​

កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​កំពុង​ត្រៀមខ្លួន​ទាត់​បាល់​ប៉េ​ណា​ល់​ទី មុនពេល​រង​ការ ប្រមាថ​បែប​រើសអើង​ជាតិ​សាសន៍​។ ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​ចំណោម អ្នកគាំទ្រ​របស់​ក្លឹប​ដដែល ដែល​ធ្លាប់​ប្រមាថ​ខ្សែប្រយុទ្ធ ម៉​យ ឃី​ន (Moise Kean) របស់​ក្លិប អេ​វឺ​តុ​ន​(Everton) ខណៈ​កីឡាករ​រូបនេះ​លេង​ឲ្យ​ក្លិប ជូ​វេន​ទុ​ស​(Juventus) កាលពី​រដូវ​កាល​មុន​។​
​ ​
​លូ​កា​គុ បាន​ទាត់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​វា​ហាក់ដូចជា​មានរឿង​មិនល្អ​កើតឡើង​បន្តិច បន្ទាប់ ពី​សំឡេង​បែប​ជាស​ត្វ​ស្វា​ត្រូវបាន​បន្លឺឡើង​។​
​ ​
បន្ទាប់ពី​ទាត់​បាល់​ប៉​ណា​ល់​ទី​រួច លូ​កា​គុ ភ្លាមៗ​នោះបាន​សម្លក់​ដាក់​អ្នកគាំទ្រ​នៅ ពីក្រោយ​បង្គោល​ទី​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​ទើបនឹង​បាន​ផ្ទេរ​ទៅកាន់​ពហុ​កីឡដ្ឋាន San Siro នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​បានក្លាយ ជា​កម្ម​វិ​វត្ថុ​នៃ​ឥរិយាបថ​ដ៏​អាក្រក់​នេះ​។​
​ ​
ឥរិយាបថ​បែបនេះ​បាន​កើតមាន​ក្នុងចំណោម​អ្នកគាំទ្រ មានន័យថា ក្លិប Cagliari គួរតែ​ប្រឈម​នឹង​ការ​កាត់​ចេញពី​ក្របខណ្ឌ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​