រ៉ូ​ម៉េ​លូ លូ​កា​គុ អះអាងថា ខ្លួន​គឺជា​កីឡាករ​ដែលមាន​លឿន​ជាងគេ​នៅ​យូ​ណាយ​ធី​ត

427
ចែករម្លែក

​រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) បាន​អះអាងថា ខ្លួន​គឺជា​កីឡាករ​ដែលមាន​ល្បឿន លឿន​ជាងគេ​នៅក្នុង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​បាន​រិះគន់​បក​ចំពោះ​អ្នក​រិះគន់ សមត្ថភាព​ផ្លាស់​ទី​របស់ខ្លួន​។​

​កីឡាករ​សញ្ជាតិ​ប៊ែ​ល​ស៊ិ​ក​រូបនេះ​បាន​ចំណាយពេល​ទំនេរ អំឡុងពេល​សម្រាក​ប្រកួត អន្តរជាតិ​ឆ្លើយ​នឹង​សំណួរ​ដល់​អ្នកគាំទ្រ​ក្រុម​យូ​ណាយ​ធី​ត នៅពេលនោះ​មាន​អ្នកគាំទ្រ ម្នាក់​សាកសួរ​ថា តើ​កីឡាករ​រូបនេះ​មាន​ល្បឿន​លឿន​ជាងគេ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​
​ ​
​យូ​ណាយ​ធី​ត​មាន​អំនួត​ដោយសារ​មាន​កីឡាករ​ដូចជា ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) និង អែន​ថូ​នី ម៉ា​សល (Anthony Martial)​ដែល​បានបង្ហាញ​សមត្ថភាព​អស្ចារ្យ ច្រើនលើក​មកហើយ ដោយ​អាចរ​ត់វ៉ា​ដាច់​គូប្រកួត ប៉ុន្តែ​ខ្សែប្រយុទ្ធ លូ​កា​គុ ជឿថា ខ្លួន​ឯណេះ​វិញ​ទេ គឺជា​កីឡាករ​ដែល​លឿន​ជាងគេ​។​
​ ​
​ដោយ​ចូលទៅ​គណនី Instagram ផ្លូវការ​របស់​ក្លិប​យូ​ណាយ​ធី​ត លូ​កា​គុ បាន​អាន សំណួរ របស់​អ្នកគាំទ្រ មុនពេល​ឲ្យ​សញ្ញា​មេដៃ​។ ខ្សែប្រយុទ្ធ​រូបនេះ​មិន​ប្រើពេល​យូរ ក្នុងការ​សម្រេចចិត្ត​ទេ ដោយ​អះអាងថា គ្មាន​នរណា​អាច​យកឈ្នះ​ខ្លួន​នោះទេ​ទាក់ទិន នឹង​ល្បឿន នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​
​ ​
យូ​ណាយ​ធី​ត​នៅ​រង់ចាំ​ការ​សះស្បើយ​របស់ លូ​កា​គុ បន្ទាប់ពី​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ស៊ិ​ក​ដោយសារ​បញ្ហា​របួស​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ​