រ៉ូ​លីន ជួប​ទុក្ខ​ធំ ក្រោយ​ត្រលប់​មកពី​អាមេរិក​

955
ចែករម្លែក

ថ្ងៃនេះ​តារា​ពហុ​ជំនាញ រ៉ូ​លីន ជួប​ទុក្ខ​ធំ​ដោយ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​លោក​មកពី​សម្ដែង​នៅ​អាមេរិក​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។​

​រ៉ូ​លីន បាន​ប្រាប់ Sabay ថា ម្ដាយ​របស់ខ្លួន​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ម៉ោង ១១:៤០ ព្រឹក​មិញ​នេះ នៅ​គេហដ្ឋាន ទី​រួម​ខេត្តកំពង់ស្ពឺ ក្នុង​ជន្មាយុ ៧០ ឆ្នាំ ដោយ​ជំងឺ​សួត​ឈឺ​រ៉ាំ​រៃ ព្យាបាល​មិនជា​ទើប​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​នៅថ្ងៃនេះ​។​

“​បាទ​បង​ម៉ាក់​ខ្ញុំ គាត់​មាន​ជំងឺ​សួត​ហ្នឹង​រយៈពេល​១​ឆ្នាំ​មកហើយ ខ្ញុំ​ត្រៀម​ចិត្ត​អត់​ចង់​ទាន់​ទេ​បង ព្រោះ​ទើប​ត្រឡប់​មកពី​អាមេរិក​បានតែ​ប៉ុន្មាន​ថ្ងៃ​សោះ ម្ដាយ​របស់ខ្ញុំ​គាត់​ទៅ​ចោល​ខ្ញុំ​ទៀត ” រ៉ូ​លីន ថ្លែង​ទាំង​អួលដើមក​។​

​គួរ​បញ្ជាក់ថា ពេលនេះ​សព​ម្ដាយ រ៉ូ​លីន តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់លោក នៅ​ខេត្តកំពង់ស្ពឺ​៕

​ម្ដាយ រ៉ូ​លីន​