រ៉ូ​ស បា​ឃ្លី ការពារ​ខ្លួន បន្តា​ប់​ពី​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច​

357
ចែករម្លែក

​កីឡាករ រ៉ូ​ស បា​ឃ្លី (Ross Barkley) បាន​ការពារ​ការសម្រេច​ចិត្ត​របស់ខ្លួន​ក្នុងការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ចុង​ម៉ោង​សម្រាប់​ក្រុម​ឆេ​ល​ស៊ី អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​វ៉ា​លេន ស្យា (Valencia) នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​

បន្ទាប់ពី​ក្រុម​ឆេ​ល​ស៊ី​ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី ខ្សែបម្រើ​រូបនេះ​បានចេញ​មុខ​ទទួល ខុស​ត្រូវការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច ខណៈ​ក្រុម​ម្ចាស់ផ្ទះ​រកបាន​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​។​

​បា​ឃ្លី អះអាងថា ខ្លួន​ត្រូវ​បានផ្តល់​តួនាទី​ជា​អ្នក​ទាត់​បាល់​ប៉េ​ណា​ល់​ទី ហើយ​នឹងធ្វើ​ម្តង ទៀត ប្រសិនបើ​មានការ​តម្រូវ​ឲ្យ​ធ្វើបែបនេះ បើទោះបី​ជាមាន​ជម្លោះ​ជាមួយ​មិត្ត​រួម​ក្រុម វី​ល​លៀន (Willian) ជុំវិញ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ក៏ដោយ​។​

​ខណៈ​កីឡាករ​រូបនេះ​ត្រៀម​ទាត់​បាល់​ប៉េ​ណា​ល់​ទី វី​ល​លៀន បានបង្ហាញ​មុខ​និង​ព្យាយាម​បញ្ចុះបញ្ចូល បា​ឃ្លី ថា ខ្លួន​គួរ​ទទួល​ភារកិច្ច​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។​
​ ​

បា​ឃ្លី បាន​និយាយថា “​យើង​មាន​អ្នក​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ល្អ​ច្រើន​ក្នុង​ក្រុម​។ ប៉ុន្តែ​នៅពេល​ប្រជុំ គេ​បានផ្តល់​សិទ្ធិ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​ខ្ញុំ នៅពេលណា​ខ្ញុំ​នៅលើ​ទីលាន​ប្រកួត បើ​មិនមែន​ខ្ញុំ​គឺ​កីឡាករ ជ័​ជី​ញ៉ូ​”​។​

​វី​ល​លៀន បាន​បញ្ជាក់ថា ខ្លួន​ពិតជា​បាន​ព្យាយាម​បញ្ចុះបញ្ចូល ដើម្បី​ទាត់​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​បាន​គាំទ្រ​មិត្ត​រួម​ក្រុម​ឲ្យ​បំភ្លេច​រឿង​ខកចិត្ត​នេះ​ចោល​។ វី​ល​លៀន បាន​និយាយថា “​បាល់ទាត់​គឺ​បែប​នេះឯង​។ គាត់​ធ្វើ​មិនបាន​សម្រេច ប៉ុន្តែ​វា​ក៏​អាចជា​ខ្ញុំ​ដែរ​ដែល​ធ្វើ​មិនបាន​សម្រេច​ឬក៏ ជ័​ជី​ញ៉ូ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ូ​ស បា​ឃ្លី (Ross Barkley)