រ៉ូ​ហ្សា ទទួល​ថត​ស្បត​ធំ​ម្តង​លេង​ប៉ះ​តារា​ល្បី​សឹង្ហ​បុរី​តួយ៉ាង​គួ​អ្នកក្លាហាន​ឥន្ទ្រី​ទេព​

1014
ចែករម្លែក

ដោយ​: បូ​រិ​ន​
​ភ្នំពេញ​:
តារា​សម្តែង​មាន​ប្រជាប្រិយ និង​ល្បី​ពូកែ​លេង​តួ​កំសត់​នោះ Mss Roza ហៅ “​ស្រី​ពៅ​” បានទទួល​បាន​ថត​ស្បត​ធំ​ម្តង ប៉ះ​ជាមួយ​តារា​សម្តែង​ប្រុស​ដ៏​ល្បី ជា​តារា​ប្រចាំ​ប្រទេស​សឹង្ហ​បុរី​គឺ លោក Christopher Lee ហៅ “​យ៉ាង​គួ​” ល្បី​ក្នុង​រឿង “​ក្លាហាន​ឥន្ទ្រី​ទេព​”​។​

​តារា​ស្រី​រូបនេះ បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​ថា សម្រាប់​ការងារ​ថ្មី​ក្នុង​ខែ​នេះ នាង​ទទួល​ថត​ស្បត​មួយ ប៉ុន្តែ​មិន​នឹកស្មានថា បានទទួល​ការងារ​ធំ​បែបនេះ ហើយ​អ្វីដែល​នាង រំភើប និង​ត្រេកអរ​ជាខ្លាំង​នោះ គឺ​បាន​ថត​ជាមួយ​តារា​ប្រុស​លោក Christopher Lee ដែលជា​តួ​ល្បី​ក្នុង​រឿង “​អ្នកក្លាហាន​ឥន្ទ្រី​ទេព​” ដែល​ល្បីៗ​លើ​ជាច្រើន​ប្រទេស​មិន​ថា នៅ​កម្ពុជា​យើង​។

​កញ្ញា ស្រី​ពៅ បាន​បង្ហើប​ទៀតថា ការងារ​លើក​នេះ​នាង​បាន​ថត​ស្បត​របស់​ក្រុមហ៊ុន​មួយ​នេះ ដែល​លើក​នេះ​នាង​ពិតជា​រំភើប​ណាស់​បានរួម​ការងារ​ជាមួយ តួយ៉ាង​គួ​។ ពិតជា​មិន​នឹកស្មានថា ក្រុមហ៊ុន​ខ្មែរ​យើង​អាច​ទទួល​តារា​ល្បី​អន្តរជាតិ​រូបនេះ​មកដល់​កម្ពុជា ដើម្បី​ថត​ស្បត​ឱ្យ​ក្រុមហ៊ុន Royal Hong Lai Huat One Company Limited ផ្សាយពាណិជ្ជកម្ម​ខុន​ដូ រ៉ូយ៉ាល់ ផ្លា​ទី​នឹម នៅ​តំបន់​ទួលគោក​។

​តារា​ស្រី​ស្រអែម​ស្រស់​រូបនេះ បានបញ្ជាក់​ទៀតថា សម្រាប់​ការផ្សាយពាណិជ្ជកម្ម​នេះ នាង​និង​លោក Christopher Lee ត្រូវបាន​ក្រុមហ៊ុន​ខ្មែរ​យើង​គឺ Legend Tiger ជា​ទទួល​ផលិត ហើយ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ធំ​មួយ​ខ្លាំង​ផលិត​ស្បត​នៅ​កម្ពុជា​។ លោក Christopher Lee បាន​មកដល់​ស្រុក​ខ្មែរ​តាំងពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​មកម្ល៉េះ ប៉ុន្តែ​ដំណើរ​លើក​នេះ មិន​ត្រូវបាន​ជូនដំណឹង​ឱ្យ​ភ្ញាក់ផ្អើល​ដល់​មហាជន​ឡើយ​។

​សូម​រំលឹកថា កាលពី​ចុងឆ្នាំ​២០១៨ តារា​សម្តែង​កញ្ញា រ៉ូ​ហ្សា (​ស្រី​ពៅ​) លេចធ្លោ​ទទួលបាន​តំណែង​តួឯក​ស្រី​ក្នុង​រឿង​ភ័យ​រន្ធ “​កូន​អើយ​ម្តាយ​ខ្មោច​” ខណៈ​មាន​មហាជន​និង​អ្នកគាំទ្រ​ពេញចិត្ត​ចំពោះ​សមត្ថភាព​របស់​នាង​។ ជាមួយគ្នា​នោះ នាង​តារា​ស្រី​មាន​រូប​សម្រស់​ខ្មៅ​ស្រអែម​ស្រស់ ដែល​ផលិតករ និង អ្នកដឹកនាំ​រឿង​ជាច្រើន​ពេញចិត្ត​ចំពោះ​ស្នាដៃ​ជាច្រើន​ទាំង​រឿង​ដុំ​និង​រឿង​ភាគ​។ នាង​ក៏​តារា​ម៉ូ​ដែល​មួយរូប​គួរឱ្យ​ស្រលាញ់ និង​មាន​ទីផ្សារ​ខ្លាំង​លើ​ការបង្ហាញ​ម៉ូត​ផងដែរ​៕ ល​