រ៉េ​ន និង គីម តែ​ហ៊ី ស្វាគមន៍ “​ព្រះ​នាង​តូច​”

678

​តារាចម្រៀង​កូរ៉េ លោក រ៉េ​ន និង នាង គីម តែ​ហ៊ី តារាភាពយន្ត​កូរ៉េ បាន​ស្វាគមន៍ “​ព្រះ​នាង​តូច​” គឺ កូនស្រី​របស់​ពួកគេ ។​

​លោក រ៉េ​ន អាយុ​៣៥​ឆ្នាំនេះ បានប្រកាស​អំពី​កំណើត​កូនស្រី​របស់លោក​នៅលើ​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម (Instagram) នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែតុលា​នេះ​។​

​លោក រ៉េ​ន និង នាង គីម តែ​ហ៊ី តារាភាពយន្ត អាយុ​៣៧​ឆ្នាំនេះ បាន​រៀបការ​ក្នុង​ពិធី​ឯកជន​តូច​មួយ​កាលពី​ខែមករា នៅ​ឆ្នាំនេះ បន្ទាប់ពី​បាន​ជួប​និង​ស្គាល់គ្នា​អស់​រយៈពេល​៥​ឆ្នាំ​៕ ដោយ៖ សុខា

​លោក រ៉េ​ន និង នាង គីម តែ​ហ៊ី បាន​រៀបការ​កាលពី​ខែមករា នៅ​ឆ្នាំនេះ បន្ទាប់ពី​បាន​ជួប​និង​ស្គាល់គ្នា​អស់​រយៈពេល​៥​ឆ្នាំ