រ៉េ វី​ល​ឃី​ន ៖ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល មិនទាន់​ល្អ​ដូច ជែក វី​ល​ស៊ែ នៅឡើយ​ទេ​

189

​លោក រ៉េ វី​ល​ឃី​ន (Ray Wilkins) បាន​និយាយថា កីឡាករ ម៉េ​ស៊ុត អូ ហ្ស៊ី​ល (Mesut Ozil) មិនទាន់​ល្អ គ្រប់គ្រាន់ ដើម្បី​ស្នង​តំណែង​របស់ ជែក វី​ល​ស៊ែ ជាមួយនឹង​អាវ​លេខ​១០​នៅឡើយ​ទេ ហើយ​មានការ ចោទប្រកាន់ថា កីឡាករ​អាល្លឺម៉ង់​រូបនេះ​បាន​ប្រើប្រាស់​លេខ​ល្អ​នេះ ដើម្បី​ចរចា​ទារប្រាក់​ឈ្នួល​បន្ថែម​។​
​ ​
​អូ​ហ្ស៊ី​ល ពាក់អាវ​លេខ​១០ នៅ​ក្លឹប Real Madrid ហើយ​គេ​ជឿថា ប្រើប្រាស់​លេខ​នេះ​ដើម្បី​លើក​យីហោ របស់ខ្លួន​។​
​ ​
​វី​ល​ស៊ែ ខកខាន​មិនបាន​បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ហើយ​ប្រហែលជា​ត្រូវ​ប្រឹងប្រែង​បន្តទៀត ប្រសិនបើ​ចង់បាន​ឱកាស​លេង​នៅ​វើ​ល​ខាប់ ។ លោក វី​ល​ឃី​ន អះអាងថា អូ​ហ្ស៊ី​ល មិនទាន់​ល្អ​គ្រប់គ្រាន់ ដើម្បី​ពាក់អាវ​លេខ​១០​នេះ​ទេ​។​
​ ​
​លោក បាន​និយាយថា “​គាត់​មិនមែនជា​កីឡាករ​ល្អ​ទេ ដូច្នេះ​ហេតុអ្វី​គាត់ ពាក់អាវ​លេខ​១០? ខ្ញុំ​មិន​ជឿថា គាត់​គឺជា​កីឡាករ​ឆ្នើម​នោះទេ​”​។​
​ ​
​វី​ល​ស៊ែ ធ្វើ​បានល្អ​សម្រាប់​ក្រុម​កាំភ្លើង​ធំ នៅ​ក្របខណ្ឌ Europa League បន្ទាប់ពី​សះស្បើយ​ពីរ​បួស ប៉ុន្តែ​គ្មាន​ការវិវឌ្ឍ​ជុំវិញ​កិច្ចសន្យា​ថ្មី​ដែល​គ្រោង​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ដូច អូ​ហ្ស៊ី​ល ដែរ​។​
​ ​
​វី​ល​ស៊ែ បាន​និយាយថា “​ខ្ញុំ​ចង់​លេង​ឲ្យ​ប្រទេស​របស់ខ្ញុំ​។ ខ្ញុំ​មាន​មោទន ភាពជា​ជនជាតិ​អង់គ្លេស​។ ប៉ុន្តែ​វា​អាស្រ័យ​លើ​គ្រូបង្វឹក សាវ​ហ្គេ​ត​។ គាត់​មិន ជ្រើសរើស​ខ្ញុំ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ម៉េ​ស៊ុត អូ ហ្ស៊ី​ល (Mesut Ozil)