រ៉ែ​ម រាជ និង សូត្រ ខេ​វិ​ន ឆ្លង​ផុត​ជុំ​ទី​២ មុនគេ​

175
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​២ បានចាប់ផ្ដើម កាលពី​យប់ ថ្ងៃទី​១៤ កញ្ញា ២០១៩ ។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង ២ រូប បាន​ខ្ទាត​ចេញ ពី​ការប្រកួត ក្នុងខណៈដែល​ជើង​ខ្លាំង ២ រូប បាន​កក់​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ បន្តទៀត ។ រ៉ែ​ម រាជ ក្លិប​អង្គ​មានជ័យ ខេត្តសៀមរាប បាន​យកឈ្នះ អ្នក​ប្រដាល់​ជើង​ខ្លាំង លន់ សៀកឡេង មកពី​ក្លិប​ព្រៃទទឹង​គុន​ខ្មែរ បាន​ដោយ​ពិន្ទុ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពិតជា​តឹងតែង​មែន ។ ពួកគេ​វ៉ៃ​ចេញ​ច្រើន​ដូចគ្នា និង​ពេលខ្លះ គេ​វ៉ៃ​ដោយ​ប្ដូរ​កែង កណ្ដាប់ដៃ គ្នា​ទៅវិញ ទៅមក​ទៀតផង តែ​ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ ដែលមាន​ប្រសិទ្ធភាព​នោះ រ៉ែ​ម រាជ មាន​ស្ថិតិ​ខ្ពស់ជាង ។ ពួកគេ​ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹកតែ​ម្ដង ដែល​លទ្ធផល​ចុងក្រោយ រ៉ែ​ម រាជ ឈ្នះ​ដោយ​ពិន្ទុ និង​ត្រៀមខ្លួន​ប្រកួត​បន្ត នៅ​ជុំ​ទី​៣ ទៀត ឯល​ន់ សៀកឡេង ហាលអាវ​ត្រឹម​នេះហើយ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ចិត្រ សុ​ភី មកពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ដោយ​ពិន្ទុ​។​

អ្នកឈ្នះ និង អ្នកចាញ់​

​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ខេ​វិ​ន មានប្រៀប​លើ​គូប្រកួត ភាគច្រើន ដោយសារតែ​គេ​ខ្ពស់ គេ​ប្រើ​ជង្គង់ និង​កែង​បានល្អ និង​មាន​ប្រសិទ្ធភាព​ច្រើនជាង ។ ក្នុងការ​ប្រកួត ៣ ទឹក​នោះ ខេ​វិ​ន មានប្រៀប​គ្រប់​ទាំង ៣ ទឹកតែ​ម្ដង ។ ចិត្រ សុ​ភី អស់​ឱកាស ដើម្បី​ប្រកួត​បន្ត​ហើយ ចំពោះ សូត្រ ខេ​វិ​ន គេ​ត្រៀមខ្លួន ចាំ​ប្រកួត​បន្ត នៅ​ជុំ​ទី​៣ ទៀត ហើយ​ដែល​គូប្រកួត​របស់គេ​គឺ រ៉ែ​ម រាជ តែម្ដង ។ ទាំង រ៉ែ​ម រាជ ទាំង​សូត្រ ខេ​វិ​ន ទទួលស្គាល់ថា នៅ​ជុំ​ទី​៣ ការប្រកួត ពិតជា​កាន់តែ​តឹងតែង ជាង​នេះហើយ ពួកគេ​ប្រកាសថា នឹង​បង្កើន​ពេលវេលា​ហ្វឹកហាត់ ដើម្បី​ឆ្លង​ឲ្យ​ផុត​ជុំ​ទី​៣ បន្តទៀត ។​

​ឡុង ឡា ដែល​ត្រូវគេ​ប្រកាសថា ជា​ជើង​ខ្លាំង​ជាយដែន ហើយ​ការប្រកួត ភាគច្រើន​របស់គេ គឺ​នៅលើ​ទឹកដី​ថៃ​នោះ គេ​ត្រូវ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ហ្វា នី​មី​ត (Fa Nimith) ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។ ឡុង ឡា មកពី​ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ដែល​តាមពិត សម្រាប់​អ្នក​និយម​ប្រដាល់ គេ​ដឹង​ទុកជាមុន​ហើយ​ថា គេ​មិនមែនជា​គូប្រកួត​របស់ ហ្វា នី​មី​ត បាត់ទៅហើយ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ ៕v