រ៉​យ ហាច​សិន មាន​មោទនភាព​ដែល​អាច​សង្គ្រោះ​ក្រុម Crystal Palace

900
ចែករម្លែក

​លោក រ៉​យ ហាច​សិន (Roy Hodgson) មាន​មោទនភាព​ដែល​បាន​ជួយសង្គ្រោះ​ក្រុម Crystal Palace រួច​ផុតពី​តំបន់​កាត់ចេញ​។

​ក្រុម Palace ហាក់ដូចជា​ដុនដាប​មែនទែន នៅពេល​លោក ហាច​សិន ត្រូវបានតែងតាំង ជំនួស​លោក Frank de Boer កាលពី​ពាក់កណ្តាល​ខែកញ្ញា​។ ក្រុម Palace ចាញ់​បួន​ប្រកួត ដំបូង​នៃ​យុទ្ធនាការ​ដោយ​រក​មិនបាន​១​គ្រាប់​សោះ​។

​បើទោះបីជា​ក្រុម Palace ចាញ់​បី​ប្រកួត​បន្ថែមទៀត​ក៏ដោយ​ក៏​អត​តី​គ្រូបង្វឹក​ក្រុម​អង់គ្លេស​រូបនេះ បាន​ស្តា​ស្ថានការណ៍​ឡើងវិញ ហើយ​វា​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ក្នុងចំណោម​រឿង ដ៏​អស្ចារ្យ​បំផុត​ក្នុង​អាជីព​របស់លោក​។

​លោក ហាច​សិន បាន​និយាយថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​នៅពេល​ខ្ញុំ​មើល​ការប្រកួត​របស់​ក្រុម ហើយ​ខ្ញុំ​មើលឃើញថា មាន​លទ្ធផល​។ របៀប​ការពារ របៀប​ប្រយុទ្ធ​នៅ​តង់​ទី​២​។ ការបង្កើត​ឱកាស​។ ខ្ញុំ​មើលឃើញថា កីឡាករ​ធ្វើ​ការងារ​រាល់ថ្ងៃ​នៅលើ​ទីលាន​ហ្វឹកហាត់​”​។

​លោក​បន្តថា “​វា​គឺជា​ការងារ​បង្កើត​បរិ​កាស​ដែល​កីឡាករ​អាចបង្កើត​នូវ​របៀប​លេង​ដ៏​អស្ចារ្យ​។ យើង​អាច​ធ្វើបាន ប៉ុន្តែ​ខ្ញុំ​ត្រូវ​ចំណាយពេល​បី​ប្រកួត​បន្ទាប់ពី​ខ្ញុំ​មកដល់​”​។​

​លោក​បន្តថា “​យើង​បាន​ចាញ់​បួន​ប្រកួត​ដំបូង​មុនពេល​ខ្ញុំ​មកដល់ ហើយបី​ប្រកួត​បន្ថែមទៀត ហើយពីរ​ប្រកួត​ក្នុងចំណោម​នោះ​គឺ​ចាញ់​ក្រុម Manchester City និង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក រ៉​យ ហាច​សិន (Roy Hodgson)