រ​ញ្ជួយ​ដី​ខ្លាំង កើតឡើង​នៅ​កោះ​ប្រវត្តិសាស្ត្រ​របស់​ក្រិ​ក​, ២​នាក់​ស្លាប់ និង​១២០​នាក់​រងរបួស​

1238
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា រ​ញ្ជួយ​ដី​កម្លាំង​ខ្លាំង បានកើត​ឡើង​នៅ​កោះ​រមណីយដ្ឋាន​ខូ​ស របស់​ប្រទេស​ក្រិ​ក​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ (​ថ្ងៃទី​២១​ខែកក្កដា​) ដោយបាន​បណ្តាលឱ្យ​ខូចខាត​អគារ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន និង កំពង់ផែ​ធំ​មួយ​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​២​នាក់ និង មនុស្ស​ជាង​១២០​នាក់ បាន​រងរបួស​។​

​រ​ញួជូ​យ​ដី​កម្លាំង​៦,៧​រិ​ច្ឆ​ទ័​រ នេះ បាន​រញ្ជួយ​ញ័រ​កោះ​មួយចំនួនទៀត និង តំបន់ឆ្នេរ​សមុទ្រ​អា​ជីន (Aegean) របស់​ប្រទេស​តួ​ក​គី ប៉ុន្តែ កោះ​ខូ​សគឺ​ស្ថិតនៅ​ជិត​ជាង​បំផុត​នៅ​ចំណុច​នៃ​ការរញ្ជួយ​ដី​នេះ ហើយ​ទំនងជា​ទទួលរង​ការខូចខាត​ច្រើនជាង​និង​មាន​អ្នកស្លាប់​និង​របួស​ច្រើនជាង​ផងដែរ​​។​

​លោក ជា​ហ្គោ​ស គី​រីត​ស៊ី​ស អភិបាល​កោះ​ខូ​សបាន​និយាយថា ជញ្ជាំង​មួយ​នៃ​អគារ​ដែល​ត្រូវបាន​កសាង​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០ បាន​បាក់​រលំ ហើយ​បាន​សង្កត់​លើ​មនុស្ស​ច្រើន​នាក់​ដែល​ស្ថិតនៅក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ផ្នែក​ខាងក្រោម​នៃ​អគារ​នោះ ។ សណ្ឋាគារ និង ក្លិប​កម្សាន្ត​មួយចំនួន​បាន​ខូចខាត ដោយ​បណ្តាល​អ្នកទេសចរ​រាប់រយ​នាក់​ដេក​និង​សម្រាក​នៅ​ខាងក្រៅ​។​

​ក្រុម​អ្នក​សង្គ្រោះបាន​កំពុងធ្វើការ​សង្គ្រោះ​ដោយ​ជួយសង្គ្រោះ​មនុស្ស​ទាំងឡាយ​ដែលជា​ប់​នៅ​ខាង​ក្នុងផ្ទះ​ដែល​បាក់បែក​បន្ទា​ប់ការរ​ញ្ជួ​យ​ដី​នេះ ។​

​ចំណុច​រញ្ជួយ​ដី​នេះ គឺ​នៅ​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​ទីក្រុង​បូ​ដ្រាំ ប្រទេស​តួ​ក​គី និង​ស្ថិតនៅ​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ភាគ​ឦសាន​នៃ​កោះ​ខូ​ស​។​

​នៅ​ប្រទេស​តួ​ក​គី ការ​ភ័យ​ស្លន់ស្លោ​អំពី​ការរញ្ជួយ​ដី​នេះ បាន​បង្ក​ឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស​ស្រាល​។ នេះ​បើ​យោងតាម លោក អេ​សិន​ហ្គា​ល់ ស៊ី​ឡេ​វិក អភិបាលខេត្ត​មូ​ក្លា​របស់​តួ​ក​គី​៕ ដោយ៖ សុខា

​រ​ញ្ជូ​យ​ដី​ក​កម្លាំង​៦,៧​រិ​ច្ឆ​ទ័​រ បានកើត​ឡើង​នៅ​កោះ​ប្រវត្តិសាស្ត្រ​របស់​ក្រិ​ក ដោយ​សម្លាប់​២​នាក់ និង​១២០​នាក់​រងរបួស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ (​ថ្ងៃទី​២១​ខែកក្កដា​)