រ​ន្ធត់​ណាស់ ! កុងតឺន័រ​បុក​ម៉ូតូ​ពេញ​ទំហឹងបណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាមៗ​

238

ដោយៈ​គ្រី សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយ​ត្រូវ​រថយន្ត​កុងតឺន័រ​ដែល​បើក​បញ្ច្រាស​គ្នា​បុក នា​វេលា​ម៉ោង​៧:៤៥​យប់ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​មុខ​កងពលតូច​លេខ​៧០ តាមផ្លូវ​ជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កុងតឺន័រ​បុក​ម៉ូតូ​ពេញ​ទំហឹងបណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាមៗ​

​បុរសរងគ្រោះ​ឈ្មោះ ប្រាក់ បុរី មាន​ស្រុកកំណើត​នៅ​ពាម​ឧកញ៉ា​អ៊ុង ស្រុក​ល្វាឯម ខេត្តកណ្ដាល ជិះ​ម៉ូតូ​ស្មាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-9502 ។

​ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ធម្មតា​។ ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ មួយគ្រឿង (​មិន​ចាំ​ស្លាក​លេខ​) បើក​យ៉ាង​លឿន​បុក​ម៉ូតូ​ជនរងគ្រោះ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត ។​ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ស្រមោល បន្សល់ទុក​សាកសព​ជនរងគ្រោះ​ជាប់​ជាមួយ​ម៉ូតូ​គួរ​ឲ្យ​សង្វេគ ។

កុងតឺន័រ​បុក​ម៉ូតូ​ពេញ​ទំហឹងបណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាមៗ​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ឲ្យ​រថយន្ត​ដឹកយក​សព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រងចាំ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​វិញ​សមត្ថកិច្ច​ជំនាញ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុង ៕​សរន​