លក្ខណៈពិសេស​៨​ចំណុច​នៃ​ក្លោងទ្វារ​អង្គរ​សង្ក្រាន្ដ​

2454
ចែករម្លែក
  • 6
    Shares

ដោយ : វិបុល/​ភ្នំពេញ​ ៖ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខនេះ នៅ​ខេត្តសៀមរាប​ទឹកដី​អង្គរ ដ៏​បរ​វ​នៃ​កម្ពុជា នឹងមាន​រៀបចំ​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ដ ដ៏​ធំ​។ ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ ត្រូវបាន​បញ្ជាក់​ឲ្យ​ដឹងថា កាន់តែ​ពិសេស​ជាង​ឆ្នាំមុន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ចំពោះ​ចំណុច​លេចធ្លោ​នោះ គឺ​ការរៀបចំ​ខ្លោងទ្វារ​ឆ្នាំនេះ គឺ​កាន់តែ​ប្លែក​ជាង​ឆ្នាំមុន ដោយមាន​ចំណុច​ពិសេស​ចំនួន​៨​។​

​បើ​យោងតាម Facebook ផ្លូវការ​របស់​ព្រឹត្តិការណ៍​សង្ក្រាន្ត បាន​ឲ្យ​ដឹងថា ខ្លោងទ្វារ​សម្រាប់​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨ មាន​លក្ខណៈពិសេស​៨​ចំណុច ដូចតទៅ​៖
​ទី​១.​ក្បាច់​ត្របកឈូក (​អង្គរ​)
​ទី​២.​ក្បាច់​ផ្កា​ច័ន ឬ​ដក​ច័ន (​អង្គរ​)
​ទី​៣.​ក្បាច់​ផ្កា​ច័ន ឬ​ដក​ច័ន (​អង្គរ​)
​ទី​៤.​ក្បាច់​ពងត្រី​
​ទី​៥.​កូន​ក្រឡឹង​កំពូល​ពេជ្រ ឬ​កំពូល​មិ​ត​
​ទី​៦.​ហោជាង ឬ​បាំងខ្លែង (​ក្បាច់​អង្គរ​)
​ទី​៧.​ក្បាច់​ចង្វាយ​អង្គរ​វង់​ហៀន​
​ទី​៨.​តោ​ចុង​ស្លាប​នៃ​ខ្លោងទ្វារ (​ក្បាច់​អង្គរ​)​។​

(រូបភាព ៖ ហ្វេសប៊ុកអង្គរសង្រ្កាន្ដ)

​គួរ​ជំរាបជូន​ដែរ​ថា បើតាម​ការ​ឲ្យ​ដឹង​ពី លោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន ក្រុម​ប្រតិបត្តិ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ​ឲ្យ​ដឹងថា សង្ក្រាន្ដ​ឆ្នាំនេះ នឹងមាន​ការរៀបចំ​ក​ម្ម​វិធី​កម្សាន្ដ​ពិសេសៗ រហូតដល់​៣៣​មុខ រួមមាន​ការលេង​ល្បែង​កំសាន្ដ​នានា​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​សប្បាយរីករាយ ហើយ​រំពឹងថា នឹងមាន​អ្នកចូលរួម​ច្រើនជាង​រាល់​ឆ្នាំ​ផងដែរ​៕