លក្ខណៈ​ខុសគ្នា​រវាង​”​ចៃ​”​សម័យ​ដើម​និង​ចៃ​បច្ចុប្បន្ន​ដែល​កំពុង​ជិត​ផុត​ពូជ​

121

​(​ព្រៃវែង​)៖​តើ​លោក​អ្នកដឹង​និង​ស្គាល់​ឬទេ​?​អំពី​សត្វ​ចៃ​ដែលមាន​ច្រើន​ប្រភេទ​រាប់មិនអស់​ដូចជា​ចៃ​ពស់​,​ចៃ​ឆ្កែ​,​ចៃ​ឆ្មា​,​ចៃ​សត្វពាហនៈ​,​និង​ចៃ​របស់​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត​ដែល​រស់រានមានជីវិត អាស្រ័យ​លើ​ការពឹងផ្អែក​តោងទាម​ជញ្ជក់​ឈាម​គេ​។​

​បើ​បាន​អាន​អត្ថបទ​នេះ​ចប់​លោក​អ្នកនឹង​យល់​អំពី​ការរស់នៅ​និង​គ្រោះថ្នាក់​ហានិភ័យ​នៃ​ចៃ​នៅលើ​មនុស្ស​យ៉ាងដូចម្ដេច​?ក្នុងនោះ​ផងដែរ​មនុស្ស​យើង​មាន​”​ចៃ​”​នៅលើ​លលាដ៍ក្បាល ដោយមាន​រាង​តូ​ត​ល្អិត​ប៉ិន​ស​សៃ​សក់​ឬ​ធំ​ជាង​ស​សៃ​សក់​តិចតួច
​វា​បន្ត​ពូជ​កើតកូន​ដោយ​ពង​ដាក់​ជាប់​និង​ស​សៃ​សក់​យើង​បាន​១​សប្ដាហ៍​និង​ចាប់ផ្ដើម​ញាស់​ហើយ​ញាស់​បាន​ពី​១​ថ្ងៃ​ដល់​១៥​ថ្ងៃ​ទើប​ពេញវ័យ​ក្នុងការ​បង្កាត់​ពូជ​។​

​ចៃ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការរួម​ដំណេក​រវាង​ដៃគូ​ស្នេហា ឬ ដេក​ក្នុង​មុង​ខ្នើយ​តែមួយ មិន​ថា​ជា​មិត្តភក្តិ គ្រួសារ​ដោយ​ឆ្លង​ពី​ប្ដី​មក​ប្រពន្ធ ពី​ម្ដា​យមក​កូន​។​បើ​យើង​ប្រៀបធៀប​ពី​លក្ខណៈ​ខុសគ្នា​រវាង​ចៃ​ពី​សម័យមុន​និង​ចៃ​បច្ចុប្បន្ន​។ រូបរាង​ចៃ​នៅ​ដដែល​មិន​មានអី​ប្រែប្រួល​ប៉ុន្តែ​ការរស់នៅ​និង​ចំនួន​ចៃ​បាន​ថយចុះ​ជា​លំដាប់​បើទោះបីជា​ចំនួន​មនុស្ស​បាន​កើនឡើង​ឥតឈប់ឈរ​។​

​ចៃ​ពីមុន​មាន​ភាពងាយស្រួល​ច្រើន​ដោយ​ពុំ​សូវ​ជួប​ឧបសគ្គ​ឡើយ​ព្រោះ​មនុស្ស​សម័យមុន​មិនទាន់​ចេះ​ថែខ្លួន​សម្អាតខ្លួន អនាម័យ​ឬ​ប្រើ​ឧបករណ៍​ទំនើបៗ​ដើម្បី​កំចាត់​សត្វ​ចៃ​ឲ្យ​អស់ពី​ក្បាល​ដូច​បច្ចុប្បន្ននេះ​ទេ​។​និយាយ​រួម​មនុស្ស​ពី​ដើម​មិនសូវមាន​សាប៊ូកក់សក់​ដើម្បី​សម្អាត​អង្គែ ខ្វះ​អនាម័យ កើត​កម រមាស់ មិន​សំបូរ ជាងកាត់សក់​ជាដើម​។​
​ឯ​ស្ដ្រីៗ​ជាច្រើន​ដែល​រស់​នៅតាម​ទីជនបទ ដាក់​គូទ​អង្គុយ​ទីណា អេះ​ក្បាល​ទីនោះ​ធ្វើ​ឲ្យ​សក់ក​ន្ទ្រី​ង​កន្ទ្រើង​។ ជាមួយគ្នា​នោះ​ធ្វើ​ឲ្យ​គាត់​ទាញ​ក្រាស់​មក​សិតចៃ​ជួន​រក​ចៃ​បង្វាស់​គ្នា​ទៅវិញទៅមក​។​

​លោកអ្នក​ដឹង​ទេ ពេល​គេ​សិតចៃ​ម្ដងៗ គឺ​សត្វ​ចៃ​ភ័យ​ហើយ​ប្រឹង​ក្រាប​តាម​ស្បែកក្បាល ហើយ​ចៃ​ណា​មានសំណាង​ក្រាប​ជាប់​។ ប៉ុ​ន្តៃ​ចៃ​គ្មាន​សំណាង​ត្រូវ​ដោ​យមក​តាម​ក្រាស់​ហើយ​គេ​គ្រញិច​ងាប់​ក៏មាន នៅពេល​គេ​វែក​រក​ចៃ​គឺ​ចៃ​បាន​រត់​សម្រូត​មក​លាក់ខ្លួន​តាម​ស​សៃ​សក់​។​
​ម្យ៉ាងទៀត​ពីមុន​ពេល​គេ​យក​ផ្លៃ​សាប៊ូ​ព្រៃ ឬ​ក្រូចសើច មក​កក់​ក្បាល គឺ​ចៃ​មិន​សន្លប់​ទេ​នៅពេល​គេ​យក​សាប៊ូ មក​កក់សក់​គឺ​ចៃ​បាន​សន្លប់​ខ្លះ ។​ក្នុងនោះ​បើ​ក្បាល​យើង​គ្មាន​ក្អែល ឬ​អង្គែ ចៃ​ក៏​គ្នា​ពិបាក​បិទបាំង​រាងកាយ​ដែរ​។​​ពីមុន​អ្នក​ដែល​អត់​មាន​ចៃ​ទាល់តែសោះ​គឺ​អ្នក​ដែល​កោស​ក់​បួស​ជា​ព្រះសង្ឃ និយាយ​សរុបទៅ​ពីមុន​សត្វ​”​ចៃ​”​មាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ​ជាង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់ ខណៈ​មនុស្ស​ពីមុន​៩០​ភាគរយ​ដែលមាន​ចៃ​។​ចំពោះ​សព្វថ្ងៃ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែលមាន​ចៃ​នៅលើ​ក្បាល​។​

​ជីវិត​ចៃ​សម័យ​ទំនើប​រស់នៅ​ទាំង​ប្រថុយប្រថាន​ផ្សង​និង​គ្រោះថ្នាក់​រាប់រយ​ជំពូក ពិបាក​ខ្លាំង​មែនទែន​។ តែ​ចៃ​អាច​រស់នៅ​ស្រួល​ជាមួយ​មនុស្ស វិកល​ច​រិ​ក សតិ​មិន​គ្រប់ មនុស្ស​ខ្ជិល​កក់សក់​និង​មិនចេះ​សំអាតខ្លួន​និង​ក្បាល​ជាដើម​។​ល​។​សម្រាប់​ចៃ​ពេលនេះ​មាន​ហានិភ័យ​ច្រើនណាស់​ព្រោះ​មនុស្ស​ឥឡូវ​ចេះ​ថែខ្លួន ទិញ​សាប៊ូ មក​កក់សក់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ចៃ​សន្លប់​១​ថ្ងៃ​២​ដង​ក៏មាន ។​

ចៃ​មាន​គ្រោះថ្នាក់​ខ្លាំង​ពេល​គេ​លាប​ពណ៌​សក់​ហាយ​ឡាយ​ម៉ូត​, អ៊ុតសក់​ត្រង់ អប់​សក់ គាប​សក់​ដោយ​ប្រើ​ភ្លើងអគ្គិសនី បណ្ដាល​ឲ្យ​ក្ដៅ​ងាប់​ចៃ​ជាច្រើន​។ ម្យ៉ាងវិញទៀត​សម័យនេះ​នារីៗ​ពេល​មានបុណ្យ​ការ​ម្ដងៗ បាន​បបួលគ្នា​មក​ផាត់មុខ​គាប​សក់ក​ក់សក់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្បាល​គ្មាន​អង្គែ​ស្អាត បាញ់​ទឹកអប់ ចៃ​ងាប់​ស្ទើ​តែ​ផុត​ពូជ​អស់​។​

​ចំពោះ​រឿងនេះ​ផងដែរ អ្នកស្រី ធា មាន​វ័យ​ជាង​៣០​ឆ្នាំ​នៅ​ភូមិ​ព្រៃធំ ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា គាត់​សព្វថ្ងៃនេះ​ស្ទើ​តែ​ភ្លេច​សត្វ​ចៃ​បាត់ទៅហើយ​។ ព្រោះ​អ្នកស្រី​បាន​ថែខ្លួន​កក់សក់​អ៊ុត​ប្ដូរ​ពណ៌​សក់​ញឹកញាប់ ហើយ​បើសិន​ជាមាន​ចៃ​ច្រើន​ក៏​យើង​មាន​វិធី​ក្នុងការ​កំចាត់​វា​ដែរ​។​

​ទី​១​ថ្នាំ​ដីសរ​សំរាប់​កោស​បំពុល​ចៃ​លើ​ក្បាល កក់​សាប៊ូ​ញឹកញាប់ គាប​សក់ ថ្នាំ​បាញ់​មូស ក៏​អាច​យកមក​សំលាប់​ចៃ​បានដែរ ដោយ​យើង​បាញ់​ក្បាល​ហើយ​រុំ​ក្បាល​ឲ្យ​ជិត​៥​នាទី ចៃ​និង​ពុល​ងាប់ រួច​កក់សក់​ចេញ​ឬ​យក​ក្រមា កន្សែង​មក​ផ្ដិត​ចៃ​ចេញ​។​

​រីឯ​អ្នកស្រី ចាន់ ណា ជា​អាជីវករ​អ៊ុតសក់​នៅ​ផ្សារ​កំពង់​ពពិល ស្រុក​ពារាំង​ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹងថា ភ្ញៀវ​សព្វថ្ងៃ​ដែល​មក​អ៊ុតសក់ នៅ​តូប​របស់​អ្នកស្រី គឺមាន​អ្នកខ្លះ​ក្បាល​ស្អាត​អត់​មាន​ចៃ​ទេ ឯ​នារីៗ​ខ្លះ​ដែលមាន​ចៃ​ពេល​មក​អ៊ុតសក់​កក់សក់​ឬ​អប់​សក់ គឺ​ចៃ​បាន​ពុល ក្ដៅ​ងាប់​អស់ នៅពេល​យក​កន្លែង​ផ្ដិតចេញមក​ឃើញ​ចៃ​ព្រោងព្រាត​ក៏មាន​។​
​ព្រោះតែ​បែបនេះ​ធ្វើ​ឲ្យ​ចៃ​បច្ចុប្បន្ន​ជួប​គ្រោះភ័យ​ស្ទើ​ផុត​ពូជ​អស់ និយាយ​រួម​គួរតែ​កុំ​ឲ្យ​មាន​ចៃ​កាន់តែ​ល្អ​៕S/​ដោយ​៖​ចាន់ ថន​

​លក្ខណៈ​ខុសគ្នា​រវាង​”​ចៃ​”​សម័យ​ដើម​និង​ចៃ​បច្ចុប្បន្ន​ដែល​កំពុង​ជិត​ផុត​ពូជ​