លង់ទឹក​ស្លាប់បាត់​មួយ​យប់​មួយថ្ងៃ​រក​សព​មិនទាន់​ឃើញ​

828
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ចំណាស់​ម្នាក់​ខណៈ ជិះ​ស្នោ អង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ បែ​ជា​ក្រឡាប់​ធ្លាក់ចូល​ទឹក​លង់​លិច​បាត់​ស្លាប់ រក​សាកសព​មិនឃើញ​តាំងពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨។

ស្ថិតនៅ​ត្រពាំង​អង្គ ភូមិ​ជ្រេស​ខាងជើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ រហូតមកដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៩ ខែមិថុនា នេះ​ទៅហើយ នៅតែ​រក​សាកសព​មិនទាន់​ឃើញ សាច់ញាតិ ក្រុមគ្រួសារ ប្រជាពលរដ្ឋ បន្ត​ចុះ​រាវរក ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ប៊ូ ឡាំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​នៅផ្ទះ ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។​តាម​សាច់ញាតិ ក្រុមគ្រួសារ បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ​២០១៨ ជនរងគ្រោះ ចុះ​ជិះ​លើ​ស្នោ បណ្តែត​ទឹក និង​ផឹកស្រា ស ច្រៀង​លេង​”​ជិះទូក​លេង​តាម​គង្គា​” ។​តែ​ជា​ចៃដន្យ ដុំ​ស្នោ​នោះបាន​ក្រឡាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ដាំដូង​ធ្លាក់ចូល​ទៅក្នុង​ទឹក​លិច​បាត់​តែម្តង ។​

បង្ក​ឲ្យ​ផ្អើលឆោឡោ សាច់ញាតិ ប្រជាពលរដ្ឋ ចុះ​រាវរក​ភ្លាមៗ​តែ​រក​មិនឃើញ ហើយ​ដឹងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ហើយ ដោយសារ​លង់​ស្លាប់ លិច​បាត់​ក្នុង​ទឹក រក​សព​មិនទាន់​ឃើញ ក្រុមគ្រួសារ រៀបចំ​ទីកន្លែង មាត់​ត្រពាំងទឹក​នោះ​តែម្តង​។

​ត្រៀម​រង់ចាំ​ធ្វើបុណ្យ​នៅ​រោងបុណ្យ​រួម​មាត់​ត្រពាំងទឹក​ក៏ប៉ុន្តែ​រហូតមកដល់​វេលា​ម៉ោង​៣​រសៀល​នេះ​ទៅហើយ សព​នៅ​មិនទាន់​រកឃើញ សូម្បីតែ​អណ្តែត ក៏​មិនទាន់​តែ ក្រុមគ្រួសារ បន្ត​ចុះ​រាវ និង​រងចាំ​សាកសព ៕S/

​លង់ទឹក​ស្លាប់បាត់​មួយ​យប់​មួយថ្ងៃ​រក​សព​មិនទាន់​ឃើញ​

#