លទ្ធផលជំនួបៈកម្ពុជា​-​សហគមន៍​អឺរ៉ុប​បង្ហាញ​នូវ​ការប្តេជ្ញា​ដូចគ្នា​ចង់​រក្សា​ស្ថានភាពអ៊ីប៊ីអេនៅ​ដដែល​

364
ចែករម្លែក
  • 304
    Shares
កម្ពុជា​-​សហគមន៍​អឺរ៉ុប​បង្ហាញ​នូវ​ការប្តេជ្ញា​ដូចគ្នា​ចង់​រក្សា​ស្ថានភាពអ៊ីប៊ីអេនៅ​ដដែល​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ភាគី​កម្ពុជា និង​សហគមន៍​អឺរ៉ុប បាន​សម្តែង​នូវ​ការប្តេជ្ញា​ដូចគ្នា គឺ​ធ្វើការ​រួមគ្នា បន្ត​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា​រួមគ្នា ដើម្បី​ស្វែងយល់​ជាមួយគ្នា​ឲ្យ​បាន​កាន់តែ​ប្រសើរ​នូវ​អ្វីដែល​ជាការ​ខុសគ្នា​កន្លងមក ដើម្បី​ធ្វើយ៉ាងណា​រក្សា​ស្ថានភាពអនុគ្រោះពន្ធ(អ៊ីប៊ីអេ, EBA) នៅ​ដដែល ទាំង​កម្ពុជា​ក៏​ចង់​រក្សា ខាង​តំណាង​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប ក៏​ចង់​រក្សា អ៊ីប៊ីអេ នេះដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​លោក​ឧ​បប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Poala Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំការ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ជា​ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប នៅ​ទីស្តីការ​ក្រសួងការបរទេស​កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ​

​លោក​ឧ​បប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទេស និង​សហប្រតិ​បត្តិការ​អន្តរជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Poala Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំការ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ជា​ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប នៅ​ទីស្តីការ​ក្រសួងការបរទេស​កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ​។​

​លោក​កេ​ត សោ​ផាន់ បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា ការជួប​នេះ គឺជា​ការបន្ត​កិច្ចសន្ទនា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​គណៈកម្មការ​អឺរ៉ុប ពាក់ព័ន្ធ​និង​ការចាប់ផ្តើម​នីតិវិធី​ក្នុងការ​ព្យួរ អ៊ីប៊ីអេដែល​គណៈកម្មការ​អឺរ៉ុប​បានសម្រេច​យកពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងមកនេះ​។ លទ្ធផល​ជារួម នៃ​កិច្ចសន្ទនា​លើក​ទី​១ បន្ទាប់ពី​សេចក្តីសម្រេច​នេះ គឺ​ភាគី​កម្ពុជា និង​សហគមន៍​អឺរ៉ុប បាន​សម្តែង​នូវ​ការប្តេជ្ញា​ដូចគ្នា គឺ​ធ្វើការ​រួមគ្នា​បន្ត​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា​រួមគ្នា ដើម្បី​ស្វែ​យ​យល់​ជាមួយគ្នា​ឲ្យ​បាន​កាន់តែ​ប្រសើរ​នូវ​អ្វីដែល​ជាការ​ខុសគ្នា​កន្លងមក ដើម្បី​ធ្វើយ៉ាងណា​រក្សា​ស្ថានភាព អ៊ីប៊ីអេនៅ​ដដែល ទាំង​កម្ពុជា​ក៏​ចង់​រក្សា ខាង​តំណាង​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប ក៏​ចង់​រក្សា អ៊ីប៊ីអេ នេះដែរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ជូន​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប​ពី​សារសំខាន់ EBA ចំពោះ​កម្ពុជា ជាពិសេស​ចំពោះ​កម្មករ​កម្ពុជា ហើយក៏​បាន​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ដែល​បាន​ផ្តល់ជំនួយ​ជូន​ចំពោះ​កម្ពុជា​ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លងមកនេះ បានរួម​ចំណែក​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា​។ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ផងដែរ​លើ​ទិដ្ឋភាព​ពីរ​ផ្សេងគ្នា នៃ​ការសន្ទនា​រឿង EBA និង​ការបន្ត​រក្សា​នូវ​ទំនាក់​ទំនងជា​មិត្តភាព​ដ៏​ល្អ​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​។

លោកស្រី Poala Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំការ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ជា​ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា កិច្ចពិភាក្សា​នេះ គឺជា​ការបន្ត​កិច្ចសន្ទនា​រឿង​នីតិវិធី EBA ដោយ​ភាគី​ទាំងពីរ​បាន​សុទ្ធតែ​បាន​ប្តេជ្ញា​ថា នឹង​រក្សា​ស្ថានភាព EBA មិន​ឲ្យ​បាត់បង់​ទេ​។ ហើយក៏​នឹងមាន​គណៈប្រតិភូ​តំណាង​សហគមន៍​អឺរ៉ុប​ដែល​នឹង​មក​កម្ពុជា​ដែរ នៅក្នុង​ក្របខណ្ឌ​នៃ​ដំណើរការ នៃ​ការត្រួតពិនិត្យ​ក៏ដូចជា​កិច្ចសន្ទនា​ជាមួយ​រាជរដ្ឋាភិបាល​អាច​នៅក្នុង​ខែឧសភា ឬ​ខែមិថុនា ខាង​មុ​នេះ​។ ហើយ​ខាង​សហគមន៍​អឺរ៉ុប​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា កិច្ចសន្ទនា​នេះ គឺ​ដើម្បី​កំណត់​ពី​ពេលនេះ រហូត​ទៅដល់​ដំណើរការ​នៃ​នីតិវិធី EBA ទាំងមូល​ថា តើ​យើង​និង​អាច​យល់ដឹង​ជាមួយគ្នា​បាន​កាន់តែច្បាស់​នៅលើ​ចំណុច​ណាខ្លះ ជាពិសេស​នៅលើ​ចំណុច​ដែល​ខាង​គណៈកម្មការ​អឺរ៉ុប​បានលើកឡើង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បន្តទៀតថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជម្រាបជូន​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប ក៏ដូចជា​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ដែរ​ថា រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​នូវ​វិធានការ​ទាំងឡាយ ដែល​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​៕សរន