លទ្ធផលប្រកួតកីឡា ទាញព្រ័ត្រ កីឡាប៊ូប៉េតង់ បាល់ ទះ បាល់ទាត់ក្នុងឱកាស បុណ្យទន្លេលើកទី៦នៅកីឡដ្ឋានវាលបែកចាន

89
ចែករម្លែក

ដោយ​:​គ្រញូង​/​បាត់ដំបងៈ​នា​រសៀល​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​នៅ​កីឡដ្ឋាន​វាល​បែក​ចាន​គណៈកម្មការ​បច្ចេក​ទេស​ខេត្ត​បានរៀបចំ​ប្រកាស​លទ្ធផល​នៃ​ការប្រកួត​កីឡា​ប៊ូល​ប៉េតង់ កីឡា​ទាញព្រ័ត្រ កី​បាល់ទាត់ បាល់ទ​ញ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ឆ្នាំ ២០២០​ក្រោម​អធិបតីភាព​លោក​ងួន រតនៈ អភិបាលខេត្ត លោក​អ៊ិត សុធាវី​អភិបាលរង​ខេត្ត លោក​យី សុង​គី​ប្រធាន​មន្ទីរអប់រំ​យុ​វជន​និង​កីឡា​ខេត្ត​ព្រមទាំង​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន​។​
លោក​យី សុង​គី​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​និង ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​បាន​ឲ្យ​ដឹងថា​ការប្រកួត​កីឡា​គ្រប់​ប្រភេទ​គឺ​ចាប់​អនុវត្ត​តាំងពី​ថ្ងៃទី​១០​ដល់​១៥​ខែមីនា​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ឆ្នាំ​២០២០​ដែល​លទ្ធផល​នោះ​មាន​កីឡាបាល់ទាត់​បុរស​១៦​ក្រុម បាល់ទាត់​នារី​៧​ក្រុម​។​
​បាល់ទះ​បុរស​៨​ក្រុម បាល់ទះ​នារី​៧​ក្រុម​។​កីឡា​ប៊ូល​ប៉េតង់​យុវជន​៥​ក្រុម​ប៊ូល​ប៉េតង់​យុវនារី​៥​ក្រុម​ប៊ូល​ប៉េតង់​មហាជន​បុរស​៩​ក្រុម​និង​កីឡា​ទាញព្រ័ត្រ​បុរស​១៣​ក្រុម ទាញព្រ័ត្រ​នារី​១៣​ក្រុម​សរុប​រួមមាន​៩៧៥​នាក់​ស្រី​៣៧៤​នាក់​។​
​លោក​ប្រធាន​គណៈកម្មការ​បច្ចេកទេស​បាន​ឲ្យ​ដឹងថា​ចំពោះ​លទ្ធផល នៃ​ការប្រកួត​ដែល​ក្រុម​កីឡាករ កីឡា​ការ​នី​ទាំងអស់​សម្រេចបាន​នេះ​យើង​អាចសន្និដ្ឋាន​និង​វាយតម្លៃថា​ក្រុមកីឡា​ទាំងអស់​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់​សមត្ថភាព លេង​ដោយ​យុត្តិធម៌​និង​គោរព​តាម​បទបញ្ជា​នៃ​ការប្រកួត​។​
​ក្នុង​ពិធី​នេះ​មានការ​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​ចាប់​ពពី​លេខ​១​ដល់​លេខ​៣​ដោយ​លោក​អភិបាលខេត្ត​និង​អភិបាលរង​ផងដែរ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ កីឡា​ការ​នី​ឲ្យ​មាន​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្តទៀត​ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​កីឡា​ស៊ី​ហ្គេម​លើ​ល​ទី​២៣​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕​សរន​