លទ្ធផល​កោសល្យវិច័យ​បង្ហាញថា ការពុល​ស្រា​បាន​ឆក់យក​ជីវិត​នាង​ធី​ទី​ម៉ា ណូ​រ៉ា​ផាន​ពីផាត​

783
ចែករម្លែក

​ប៉ូលិស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​កញ្ញា​បានប្រកាស​ពី​លទ្ធផល​បឋម​នៃ​ការធ្វើ​កោសល្យវិច័យ​ថា ការពុល​ជាតិ​ស្រវឹង​ខ្លាំងពេក​គឺជា​មូលហេតុ​បង្ក​ឱ្យស្លាប់​នាង​ធី​ទី​ម៉ា ណូ​រ៉ា​ផាន​ពីផាត ដែល​គេ​ស្គាល់​ផងដែរ​ថា Lunlabelle​។​

​លោក សាម​រិត តុង​តាវ មេបញ្ជាការ​កងពលតូច​ប៉ូលិស​លេខ ៨ កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​ពី​ការរកឃើញ​បឋម​នៃ​ការធ្វើ​កោសល្យវិច័យ​ដោយនិយាយ​ថា​នាង​បាន​ស្លាប់​ដោយសារ​ការពុល​ស្រា​។ មិនមាន “​វត្ថុ​រាវ​” ផ្សេងទៀត​ត្រូវបាន​រកឃើញ​នោះទេ ហើយក៏​មិនមាន​ភស្តុតាង​នៃ​វាយដំ​នោះដែរ​។​

​ប្រភពពី​ប៉ូលិស​បាន​និយាយថា នាង​មាន​កំហាប់​ជាតិ​អាល់កុល​ក្នុង​ឈាម​ដល់​ទៅ ៤១៨ មិ​ល្លី​ក្រាម​ក្នុង ១០០ មិ​ល្លី​លីត្រ ដែលជា​កំរិត​មួយ​អាច​បណ្តាលឱ្យ​សន្លប់​ធំ​និង​ស្លាប់​។​

​អ្នក​បង្ហាញ​ផលិតផល​អាយុ ២៥ ឆ្នាំ​រូបនេះ​ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅក្នុង​បន្ទប់​រង់ចាំ​នៃ​អគារ​ខុន​ដូ​មួយកន្លែង​ក្នុង​តំបន់​តា​ឡា​ត់​ភូ កន្លែង​ដែល​មិត្ត​រួមការ​ងារ​របស់​នាង​គឺ​លោក រ៉ា​ចា​ដេក វង់​តា​បុ​ត រស់នៅ​។​

​រូបភាព​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ថា​លោក​រ៉ា​ចា​ដេក​បាន​ចូលក្នុង​អគារ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ជាមួយ​ស្ត្រី​សន្លប់​ម្នាក់​ហើយ​នាំ​នាង​ឡើងទៅ​បន្ទប់​របស់គាត់​នៅ​ជាន់​ទី​៦​។ ប៉ុន្មាន​ម៉ោង​ក្រោយមក​គាត់​បាន​លើក​នាង​ត្រឡប់​ទៅ​បន្ទប់​រង់ចាំ​វិញ​ហើយ​ដាក់​នាង​នៅលើ​សា​ឡុង​។​

​លោក​រ៉ា​ចា​ដេក​បាន​ប្រាប់​ប៉ូលិស​ថា គាត់​និង​ធី​ទី​ម៉ា​មុន​នោះ​បន្តិច​បាន​នៅក្នុង​ពិធីជប់លៀង​មួយ កន្លែង​ដែល​នាង​ត្រូវបាន​គេ​បង់ប្រាក់​ទៅ​បម្រើ​ភេសជ្ជៈ​នៅផ្ទះ​មួយ​ក្នុង​សង្កាត់​បាង​បូ​ថោង ខេត្ត​ណុន​ថា​បុរី​។ គាត់​បាន​សារភាពថា​បាន​យក​នាង​ទៅ​បន្ទប់​របស់គាត់​ប៉ុន្តែ​ថា​ពួកគេ​ទាំងពីរ​ស្រវឹង​ហើយ​គ្មានអ្វី​កើតឡើង​នៅ​ទី​នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សាម​រិត​កាលពី​ថ្ងៃ​ចន្ទ​បាន​បដិសេធ​មិន​និយាយថា​តើ​លោក​រ៉ា​ចា​ដេក​គឺជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​និយាយថា​នឹងមាន​មនុស្ស​ជាច្រើន​ទៀត​ត្រូវ​ចាប់ខ្លួន​ប្រសិនបើ​ភស្តុតាង​ផ្សេងទៀត​បង្ហាញថា​នេះ​ជា​ករណី​ឃាតកម្ម​៕ ដោយ៖ កញ្ញាដាលីស

នាង ធី​ទី​ម៉ា ណូ​រ៉ា​ផាន​ពីផាត ស្លាប់​ដោយសារ​ពុល​ស្រា