លទ្ធផល​ចេញ​ហើយ​ឆ្នាំ​២០១៩​នេះ ខេត្តស្វាយរៀង​មាន​បេក្ខជន​និទ្ទេស A ចំនួន​៨​នាក់​

105
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បេក្ខជន​ប្រឡង​យក សញ្ញា​ប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ បាននាំគ្នា ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ លទ្ធផល​ប្រឡង​រៀងៗ​ខ្លួន ហើយ​បេក្ខជន​ជា​សិស្ស​ខ្លះ បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ ដោយ​សារបាន​ប្រឡង​ជាប់ រីឯ​អ្នក​ខ្លះទៀត មិន​សប្បាយចិត្ត ព្រោះតែ​ត្រូវ​ប្រឡង​ធ្លាក់​។​

​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តស្វាយរៀង​បានឱ្យដឹងថាៈ បេក្ខជន​ដែល​បាន ប្រឡង​ជាប់​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩.២០​ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣ នាក់ ។ សម្រាប់​ខេត្តស្វាយរៀង ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ដែល​ទទួលបាន​និទ្ទេស​A ចំនួន ៨ នាក់​ស្រី ៣ នាក់ មានឈ្មោះ​ដូចខាងក្រោម​៖

១-​សិស្ស​ឈ្មោះ ផៃ វុទ្ធី ភេទ​ប្រុស នោ​វិទ្យាល័យ​ស្វាយរៀង​២-​សិស្ស​ឈ្មោះ ជាតិ ផានី​តា ភេទ​ស្រី នោ​វិទ្យាល័យ​ស្វាយរៀង​៣-​សិស្ស​ឈ្មោះ មុំ វាស្នា ភេទ​ប្រុស នោ​វិទ្យាល័យ ហ៊ុន សែន ជ្រៃ​ធំ​៤-​សិស្ស​ឈ្មោះ ដា​ញ់ សីហា ភេទ​ប្រុស នោ​វិទ្យាល័យ ហ៊ុន សែន ជ្រៃ​ធំ​៥-​សិស្ស​ឈ្មោះ វន់ ពិសី​ភេទ​ស្រី នោ​វិទ្យាល័យ ហ៊ុន សែន ពងទឹក​៦-​សិស្ស​ឈ្មោះ សាយ រចនា ភេទ​ស្រី នោ​វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍​៧-​សិស្ស​ឈ្មោះ សារ៉ន រ៉ា​វុ​ទ្ធ ភេទ​ប្រុស នោ​វិទ្យាល័យ ហ៊ុន សែន កំពង់​ចក​៨-​សិស្ស​ឈ្មោះ អ៊ី​ញ កុសល ភេទ​ប្រុស នោ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចន្ទ្រា​។​ចំណែក​បេក្ខជន​និទ្ទេស​B មាន​៥១​នាក់ និទ្ទេស​C១៨១​នាក់ D៥៦០​នាក់ E២១១៧​នាក់ សរុប​ជាប់​២៩១៧​នាក់​។​

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង តែងតែមាន​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​A ដើម្បី​ផ្តល់​កម្លាំងចិត្ត សិស្សានុសិស្ស​ទាំងអស់ នៅ​ទូទាំង​ខេត្តស្វាយរៀង ឲ្យ​ខិតខំ​រៀនសូត្រ ក្រេប​យកចំណេះ​វិជ្ជា ក្លាយខ្លួនជា​ទំពាំង​ស្នង​ឫស្សី នៃ​ប្រទេសជាតិ ប្រកបដោយ​ចំណេះ​ជំនាញ​ពិត​ប្រា​ដក មាន​អនាគត​ភ្លឺស្វាង និង​ចូលរួម​អភិវឌ្ឍ​ប្រទេស ជាមួយ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ឲ្យ​រីកចម្រើន ជា​បន្តបន្ទាប់​ផងដែរ​។

​គួរ​បញ្ជាក់ថា សិស្ស​ប្រឡង​ជាប់​និទ្ទេស​A នៅក្នុង​ខេត្តស្វាយរៀង កាលពី​ឆ្នាំ​២០១៨ មាន​ចំនួន​៣​នាក់​ប៉ុណ្ណោះ ដោយឡែក​ឆ្នាំ​២០១៩​នេះ វិញ សិស្ស​ប្រឡង​ជាប់​និទ្ទេស​A មាន​ចំនួន​៨​នាក់ កើនឡើង​៥​នាក់​៕ ល​

#