លទ្ធផល​ទឹក​ប្ដូរ​និស្ស័យ​ចូលខ្លួន​ជោគជាំ ឪពុក​រំលោភ​កូនក្រមុំ​ច្រឡំ​ថា​ជា​ប្រពន្ធ​

345
ចែករម្លែក

​បុរស​ម្នាក់​ដែល​បាន​ចាប់រំលោភ​កូនស្រី​វ័យ ១៥ ឆ្នាំ​របស់ខ្លួន​ដោយ​ច្រឡំ​ថា​ជា​ប្រពន្ធ ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​កាលពីពេល​ថ្មីៗ​នេះ​ឱ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ​នៅ​ក្រុង​ហុងកុង​។

​តុលាការ​ជាន់ខ្ពស់​បាន​ជំនុំជម្រះ​ថា ជនល្មើស​ដែលជា​កម្មករសំណង់​វ័យ ៥៩​ឆ្នាំ​បាន ត្រលប់​ទៅផ្ទះ​វិញ​ទាំង​សភាព​ស្រវឹង​ជោកជាំ ហើយក៏​វារ​ឡើងលើ​គ្រែ​របស់​កូនក្រមុំ នៅ​យប់កើតហេតុ​ថ្ងៃទី​២២ ខែមីនា ឆ្នាំមុន​។

​យុវតី​រងគ្រោះ ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​បាន​ព្យាយាម​ប្រាប់​ឪពុក​ថា​នាង​ជា​កូន ប៉ុន្តែ​ជនល្មើស​ដែល​ស្រវឹង​ជោកជាំ​ស្ដាប់​អ្វី​មិនឮ​ក៏បាន​ចាប់រំលោភ​កូន​ខ្លួនឯង​។ ប៉ុន្តែ​ពេល​កំពុង​រួមរ័ក​សុខៗ​ក៏​ឈប់​កណ្តាល​ទី​បន្ទាប់ពី​ដឹងថា​នាង​មិនមែនជា​ប្រពន្ធ របស់ខ្លួន​។

​ឯកសារ​តុលាការ​បង្ហាញថា យុវតី​រងគ្រោះ​បាន​ប្រាប់​គ្រូពេទ្យ​ចិត្តសាស្ត្រ​ថា នាង​មិន គុំកួន​នឹង​ឪពុក​ទេ និង​បាន​អភ័យទោស​ឱ្យ​គាត់​រួចហើយ​។ ហើយ​នាង​បែរជា​ខឹង​មន្ត្រី កិច្ចការ​សង្គម ដែល​បាន​ប្តឹង​ប៉ូលិស​ដោយ​គ្មាន​ការអនុញ្ញាត​ពី​នាង ហើយ​ចោទថា មន្ត្រី​នោះបាន​ធ្វើឱ្យ​គ្រួសារ​របស់​នាង​បែកបាក់​។

​តាមច្បាប់​នៅ​ហុងកុង ទោស​ទាស់មុខស្មន់ (​ការសេព​កាម​រវាង​បុរស និង​ស្ត្រី​ដែល​ជាប់ សាច់ឈាម​ជិត​ពេក​) ត្រូវ​មានទោស​ជាប់ពន្ធនាគារ ១០ ឆ្នាំ​។ ប៉ុន្តែ​តុលាការ​បាន សម្រេច​សម្រាលទោស​មក​នៅត្រឹម ២ ឆ្នាំកន្លះ ព្រោះតែ​ហេតុផល​ជនល្មើស​មិន​ព្រម ឱ្យ​នាំ​គ្រួសារ​របស់ខ្លួន​ឡើង​សវនាការ​ជំនុំជម្រះ ព្រោះ​ខ្លាច​ពួកគេ​រង​ភាពអាម៉ាស់ ការប្រមាថ​មាក់ងាយ និង​ការរើសអើង​៕ ប្រែ​សម្រួលៈ ខុម