លទ្ធផល​នាំ​គ្រួសារ​ពិ​ច​និក​លើ​ចិញ្ចើមផ្លូវ​ល្បឿន​លឿន ត្រូវ​ប៉ូលិស​ផាកពិន័យ​អស់​ជាច្រើន​លាន​ដុង​

516
ចែករម្លែក

បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ផាកពិន័យ​ជា​ប្រាក់​រហូតដល់​ទៅ ៥,៥ លាន​ដុង (២៣៧ ដុល្លារ​) ហើយ​ប័ណ្ណបើកបរ​របស់គាត់​ត្រូវបាន​ព្យួរ​រយៈពេល ២ ខែ ដោយសារ​នាំ​គ្រួសារ​បរិភោគ អាហារ​ពិ​ច​និក (picnic) លើ​ចិញ្ចើមផ្លូវ​ល្បឿន​លឿន​ជិត​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។​
​ ​
​បុរស​ឈ្មោះ ហូ ជី វៀត (Ho Chi Viet) ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ho Viet ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ផាក​ព​ណិ​ន័យ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​គាត់​បង្ហោះ​រូប និង Live វីដេអូ​គាត់ នាំ​គ្រួសារ​បរិភោគ​អាហារ​ពិ​ច​និក​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន ដែលជា​ថ្ងៃទី​២ នៃ​ពិធីបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន (expressway) ស្ថិតក្នុង ភូមិសាស្ត្រ​ណ​យ បាយ (Noi Bai) ខេត្ត​ឡាវ ចាយ (Lao Cai)​។​
​ ​
មិនយូរប៉ុន្មាន​បន្ទាប់​ពី Live វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​ខណៈ​រៀបចំ​បរិភោគ​អាហារ​ជុំគ្នា​លើ​ចិញ្ចើមផ្លូវ មហាជន​បាន​ចូល​ខំ​មិន​រិះគន់​យ៉ាងខ្លាំង បណ្តាលឱ្យ​ប៉ូលិស​ចរាចរណ៍​ចាត់វិធានការ​តែម្តង​៕ ប្រែ​សម្រួល​: ខុម