លទ្ធផល​បោះឆ្នោត​នៅ​ឥណ្ឌា​ឆ្នាំ​២០១៩ ៖ លោក ណារិ​នឌ្រា ម៉ូ​ឌី ជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត​

568
ចែករម្លែក

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នឌ្រា ម៉ូ​ឌី (Narendra Modi )​បាន​អរគុណ​ចំពោះ​ប្រជាជន​ឥណ្ឌា​ចំពោះ​ការផ្តល់​អាណត្តិ​៥​ឆ្នាំ​មួយ​ទៀត​ក្នុង​ការដឹកនាំ​ប្រទេស​បន្ទាប់​ពី​​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​សកល ដោយ​សំឡេង​ឈ្នះ​ភ្លូកទឹកភ្លូកដី​។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ជ័យជម្នះ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​គណបក្ស​Bharatiya Janata(BJP)​របស់​លោក​ថា ” យើងទាំងអស់គ្នា​ចង់បា​ន​ឥណ្ឌា​ថ្មី​មួយ ។​ខ្ញុំ​សូម​​គោរព​និង​អរគុណ​អ្នក​ទាំងអស់​គ្នា​”​។​

​គណបក្ស​Bharatiya Janata(BJP) ទទួលបាន​អាសនៈ​ជិត​៣០០​អាសនៈ​ក្នុង​ចំណោម​អាសនៈ​៥៤៣​អាសនៈ​នៅ​សភា​។​

​សម្ពន្ធភាព​បក្សប្រឆាំង​ដ៏​ធំ ដែល​ដឹកនាំ​ដោយ​គណបក្ស​សមាជ របស់លោក រ៉ា​ហ៊ុន គន្ធី​(Rahul Gandhi) បាន​ទទួលស្គាល់​ការបរាជ័យ​របស់ខ្លួន​។​

​លទ្ធផល​មិន​ទាន់​បញ្ចប់​ទាំងស្រុង​ដែល​ត្រូវបាន​ប្រកាស បង្ហាញថា ​គណបក្ស​Bharatiya Janata (BJP)​តែឯង​ទទួលបាន​អាសនៈ​៣០០​អាសនៈ​និង​ផ្សំ​ជាមួយនឹង​គណបក្ស​​សម្ពន្ធភាព​របស់ខ្លួន​បន្ថែមទៀត នោះ​ក្រុម​កាន់អំណាច​កើនឡើង​ជិត​ដល់​៣៥០​អាសនៈ​។​

​គណបក្ស​សមាជ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ ត្រូវបាន​រំពឹងថា​ឈ្នះ​បាន​ប្រហែល​៦០​អាសនៈ​។​

​គណបក្ស​មួយ ឬ ក្រុម​គណបក្ស​សម្ពន្ធ ត្រូវការ​អាសនៈ​យ៉ាងតិចណាស់​ចំនួន​២៧៧​អាសនៈ​ដើម្បី​ធានា​ថា​ឈ្នះ​បាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែល​មាន​សមាជិក​៥៤៣​នាក់​៕ដោយ៖សុខា/sn/Ha

លោក ណារិ​នឌ្រា ម៉ូ​ឌី អរគុណ​ចំពោះ​ប្រជាជន​ឥណ្ឌា​បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​សកល ដោយ​ឈ្នះ​ភ្លូកទឹកភ្លូកដី​