លទ្ធផល​ពី​ការងារ​ថែទាំ​ផ្លូវថ្នល់​នៃ​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​នាពេល​កន្ល​ង​ទៅ​

139
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​នេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានបង្ហាញ​ពី​សកម្មភាព​ការងារ​ថែទាំ​ផ្លូវថ្នល់​របស់​មន្ទីរ​ដែល​បាន​អនុវត្ត​កាល​នាពេល​កន្លងទៅ​។​ក្នុងនោះ​កា​ងារ​មាន​ទាំង​សក្មភាព​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ​ស្រុត​សកម្មភាព​ចោះ​ផ្លូវ​កាត់​ស្មៅ​តាម​ផ្លូវជាតិ​និង​សកម្មភាព​ការងារ​សាងសង់​ស្ពាន​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​នេះ​ថា​កាលពី​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៩​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានធ្វើ​សកម្មភាព​លើ​ការងារ​ថែទាំ​ផ្លូវថ្នល់​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​បើទោះបី​មាន​ភ្លៀង​ធ្លាក់​នៅពេល​ថ្ងៃ​ក៏ដោយ​ក៏បាន​អនុវត្ត​ការងារ​មានដូចជា​៖១.​ក្រុមការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៩៥​ក្រុមទី​១( ក្រុម​កៅស៊ូ​)​។​

​សកម្មភាព​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ​ស្រុត​ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុករ​វៀង​ចន្លោះ​គីឡូម៉ែត្រ​៧៨+០០០​ដល់​គីឡូម៉ែត្រ​៧៩+០០០​ជា​លទ្ធផល​សម្រេចបាន​២៩៧​ម៉ែត្រការ៉េ​។​២.​ក្រុម​ថែទាំ​ផ្លូវជាតិ​លេខ​៩៥( ក្រុមទី​២​ក្រុម​ចោះ​)​បច្ចុប្បន្នកំពុង​មមាញឹក​បន្តសកម្មភាព​ចោះ​ផ្លូវ​នៅ​ទីរួមស្រុក​ជ័យ​សែន​ស្ថិតនៅ​គីឡូម៉ែត្រ​២៥+២០០​ដែលមាន​ទំហំ​ការងារ​ក្នុង​ថ្ងៃ​ម្សិលមិញ​នេះ​ប្រវែង​៧៥​ម៉ែត្រ​x៦​ម៉ែត្រ​ស្មើ​៤៥០០​ម៉ែត្រការ៉េ​។​ជា​លទ្ធ​សម្រេចបាន​៧០​ភាគរយ​និង​បាន​ស្តា​ប្រឡាយ​ទឹកបាន​ប្រវែង​១០០​ម៉ែត្រ​។​

៣.​ក្រុម​សម្អាត​រុក្ខជាតិ​(​កាត់​ស្មៅ​)​ត​តាម​ផ្លូវជាតិ​លេខ​៦២​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្ត​បន្តសកម្មភាព​ចាប់ពី​គីឡូម៉ែត្រ​១០៨+០០០​ដល់​គីឡូម៉ែត្រ​១១៣+០០០​។

​ជា​លទ្ធផល​ថ្ងៃនេះ​សម្រេចបាន​៥​គីឡូម៉ែត្រ​។​៤.​ក្រុមការងារ​សាងសង់​ស្ពាន​ផ្លូវជាតិ​លេខ​៩៥​ក្នុង​ទីរួមស្រុក​ឆែប​ខ​ខេត្តព្រះវិហារ​ដោយ​ថ្ងៃនេះ​បាន​បន្ត​ចាក់​បេតុង​(AbutmentWallA1)​ស្ពាន​ស្ថិតនៅ​គីឡូម៉ែត្រ​១+២៧០​ដែលមាន​ប្រវែង​១៨​ម៉ែត្រ​(​ស្ពាន​អូរ​តាំងយូ​)​។​

លោក​សំលាង​ទ្រី​បានបញ្ជាក់​ផងដែរ​ថា​សម្រាប់​លទ្ធផល​ការងារ​នៅថ្ងៃនេះ​បាន​តិច​គឺ​ដោយសារ​តែមាន​ភ្លៀង​ពេល​ថ្ងៃត្រង់​ដែល​ក្រុមការងារ​មានការ​លំបាក​ក្នុងការ​បំពេញការងារ​៕S/​