លន បញ្ញា និង សង គង់ ដណ្ដើមបាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

839
ចែករម្លែក

​​ដោយ​:​រ៉ូ​ហ្សា /
​ភ្នំពេញ​:​ជុំ​ទី​៣ នៃ​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement បានបញ្ចប់​ហើយ កាលពី​យប់​ថ្ងៃទី​២៨ មេសា ។​

​អ្នក​ប្រដាល់​ចំនួន​២​រូប ចុងក្រោយ បាន​កក់​កៅអី សម្រាប់​ឡើងទៅ​ប្រកួត បន្ត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ សង គង់ ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​នៅក្នុង​ជុំ​ទី​៣​នេះ ឈ្នះ​អ្នក​ប្រដាល់ រឿន ឈី របស់​ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

​ចៅក្រម​ទាំង​៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ សង គង់ ឈ្នះ​គ្រប់ៗ​គ្នា ។ ពេលនេះ សង គង់ ត្រូវខិតខំ​ហ្វឹកហាត់ ដើម្បី​ស្វែងរក​ជ័យជំនះ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត ។ ចំពោះ រឿន ឈី ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ត្រឹម​នេះហើយ ។​

​ប្រកួត​បញ្ចប់​ជុំ​ទី​៣​នេះដែរ លន បញ្ញា ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​លោកតា​ដំបង​ដែក ប្រើពេល​តែ ២ ទឹក​ប៉ុណ្ណោះ ផ្ដួល​អ្នក​ប្រដាល់​ជាយដែន លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ឲ្យ​សន្លប់​ក្រោក​លែងរួច ។​

​ការប្រកួត​នៅ​ទឹក​ទី​១ ហាក់ដូចជា​តឹងតែង គ្រាន់បើ​តែ​មកដល់​ទឹក​ទី​២ ក្នុងខណៈដែល​រដ្ឋា ធ្វេសប្រហែស​បន្តិច​នោះ បញ្ញា ទាត់​មួយ​ជើង​ចំ​ថ្គាម បណ្ដាល​ឲ្យ រដ្ឋា សន្លប់​ក្រោក​លែងរួច​តែម្ដង ។ បញ្ញា ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត​វគ្គ​ពាក់ កណ្ដាល​ផ្ដាច់ព្រ័ត្រ ចំពោះ​រដ្ឋា បញ្ចប់​បេសកកម្ម​ត្រឹម​នេះហើយ ។​

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​២​រូប​ទៀត ដែល​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរនោះ​គឺ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ និង ធន មករា សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ យុគ យក្ស​ផ្លែ ត្រូវ​ជួប​ជាមួយ ធន មករា ឯ សង គង់ ជួប​ជាមួយ លន បញ្ញា​។​

​ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ម៉ន សា​ម៉េ​ត ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ កាឡៃ យុគ (Kamlai Yuk) ដោយ​ពិន្ទុ​ម្ដងទៀត ។​
​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ គឺ​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើងចាស់ សួង សុវណ្ណ​ថា សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ៕V

​ទិដ្ឋភាព​ប្រកួត​បញ្ចប់​ជុំ​ទី​៣


#