លន បញ្ញា ស្វាគមន៍ ឆាវ វ៉ា​លី​ត​

336
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា លន បញ្ញា សមាគម​ប្រដាល់ ក្រសួងការពារជាតិ បានប្រកាស​ស្វាគមន៍ អ្នក​ប្រដាល់​ថៃ ឆាវ វ៉ា​លី​ត (Chhav Vallit) លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​២០ មេសា ខាងមុខនេះ ។​

​នេះ​ជា​ជំនួប​លើក​ទី​២ បន្ទាប់​ជួបគ្នា លើកដំបូង អ្នក​ប្រដាល់​ថៃ រូបនេះ ចាញ់​បញ្ញា ទាំង​មិន​អស់ចិត្ត​។ សម្រាប់​ការជួប​សងសឹក លើក​ទី​២​នេះ ក៏​មិន​ទំនង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ អាចធ្វើ​បានសម្រេច​នោះឡើយ​។ បញ្ញា គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មែន តែ​គេ​មាន​ផ្លែ​វ៉ៃ​ល្អ ពិសេស​គេ​ទើបតែ​ដណ្ដើមបាន ខ្សែក្រវាត់​មួយ មក​គ្រប់គ្រង​ទៀតផង ។

​ចំពោះ ឆាវ វ៉ា​លី​ត គេ​ក៏​ជា​អ្នក​ប្រដាល់ មិន​ខ្សោយ​ដែរ ជាមួយនឹង​របៀបការ​ពារ ដ៏​អស្ចារ្យ​នោះ គេ​វ៉ៃ​ចេញ​បាន​រហ័ស គេ​ល្អ​ទាំង​ស្នៀត​ដៃ និង​ស្នៀត​ជើង ពិសេស​គេ​វ៉ៃ ដោយ​ចិត្ត​ត្រជាក់​ទៀតផង ។ នេះ​ជា​ជំនួប​មួយ ដែល​ទាំង​ស​សងខាង ទោះបី​នរណា​ចាញ់ ឬ ឈ្នះ ក៏​សុទ្ធតែ​ទ្រមខ្លួន​ដូចគ្នា ។ នរណា ជា​អ្នកឈ្នះ ក្នុងការ​ប្រកួត​នេះ ?​។​

លន បញ្ញា និង ឆាវ វ៉ា​លី​ត​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ កាន់ ម៉េង​ឡុង ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង ពិសិដ្ឋ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ អ្នក​ប្រដាល់​ទម្ងន់​ស្រាល ទាំង ២ រូបនេះ មិនសូវមាន​នរណា​ស្គាល់​នោះឡើយ តែបើ​តាម​ការអះអាង ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា អ្នក​ប្រដាល់​ទម្ងន់​ស្រាល ទាំង ២ រូបនេះ មិន​អន់​ឡើយ គេ​វ៉ៃ​មាន​ផ្លែ​ល្អ​រហ័ស និង​ចិត្តហ៊ាន​ទៀតផង ។ ពួកគេ​អាច​ប្រកួត​គ្នា មិន​ដល់ ៥ ទឹក តែ​ប្រសិនបើ​ដល់​ទឹក​ទី​៥ ទោះ​នរណា​ឈ្នះ នរណា​ចាញ់ ក៏​ទ្រមខ្លួន​ដូចគ្នា​ដែរ ។ នរណា ឈ្នះ ?​។​

​សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​។ ពួកគេ ជា​អ្នក​ប្រដាល់ ចិត្តខ្លាំង ព្រមទាំង​ល្អ​កែង និង​ជង្គង់​ដូចគ្នា ។ ការប្រកួត​នេះ បើ​នរណា ប្រហែស នឹងត្រូវ​មាន​របួស​ហើយ តែបើ​ប្រកួត​រហូត​ចប់​ទឹក​ទី​៥​នោះ ទោះបី​នរណា​ឈ្នះ នរណា​ចាញ់​ក៏​ទ្រមខ្លួន​ដែរ ។ ទាំងសងខាង សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា ចាំមើល​សំណាងល្អ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​នរណា ?​។

​ឡុង សំណាង ក្លិប​ពន្លឺ​វិបុល ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ពុ​យ ឡាយ ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v