លម្អិត​រឿង​ជន​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចង​.​ក​ស្លាប់​ក្នុង​កន្លែង​ឃុំឃាំង​

1031
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៩​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះបាន​ចងក​ស្លាប់​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។​នេះ​បើតាម​ប្រភពពី​មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៩​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀរ​ប៊ុនធឿន​ស្នងការរង​និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មិនអាច​ធ្វើការ​បញ្ជាក់​ជុំវិញ​រឿង​ជនសង្ស័យ​ស្លាប់​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​បានទេ​។​ដោយ​លោក​ឆ្លើយថា​រូបលោក​មិនបាន​ចូល​កន្លែងធ្វើការ​ទេ​ព្រោះ​ជាប់​ប្រជុំ​ជាមួយ​លោក​អភិបាលខេត្ត​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ុល​វុទ្ធី​ស្នងការរង​នគរបាល​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខេត្តកំពង់ឆ្នាំង​ក៏​មិនអាច​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានដែរ​ដោយ​ទូរស័ព្ទ​របស់លោក​តេ​ចូល​តែ​គ្មាន​អ្នក​លើក​។​ជាមួយគ្នានេះដែរ​ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់តាំងពី​ពេល​រសៀល​មកដល់នឹង​ល្ងាច​ថ្ងៃនេះ​គេ​សង្កេតឃើញ​មាន​ការដាក់​កម្លាំង​យាមកាម​យ៉ាង​តឹងរឹង​ខុសពី​សព្វដង​ផងដែរ​។​

​គួររំលឹកថា​កាលពី​វេ​ល​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​១​ករណី​។​នៅ​ចំណុច​ផ្លូវ​មុខ​ហាង​នុំប៉័ង​យ៉ី​ហោ​(​ហេង​ចំរើន​)​ស្ថិតក្នុង​ភូមិ​ទី​១​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​។​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ពៅ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

​វត្ថុតាង​ដកហូត​រួមមាន ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក ១៥​កញ្ចប់ (​កញ្ចប់​ធំ​១​កញ្ចប់ )​ម៉ូតូ ១​គ្រឿង​ទូរស័ព្ទ ០១​គ្រឿង VISA​កាត​(​អេស៊ីលីដា​) គ្មាន​ប្រាក់​ចំនួន​១ កាបូបស្ពាយ ១ សំភា​រះ​សំរាប់​វេច​ខ្ចប់ មួយចំនួន​។​
​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ចាត់​ការបន្ត​តាម​នីតិវិធី​៕S/​

ជនឈ្មោះពៅសុភ័ក្រដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនកាលនៅរស់