លរដ្ឋ​ក្រីក្រ​៧​គ្រួសារ​ទទួល​អំណោយ​ពី​អាជ្ញាធរ​ខេត្តព្រះវិហារ​

946
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ពលរដ្ឋ​ក្រីក្រ​ចំនួន​៧​គ្រួសារ​នៅ​ស្រុក​ឆែប​ទទួលបាន​អំណោយ​ដោះស្រាយ​ជីវភាព​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ជា​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​មួយចំនួន​។​
​លោក​អ៊ុន​ចាន់​ដា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ត្រូវបាន​នាំយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​សមាជិក​បក្ស​ចំនួន​៧​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក​។​តាមរយៈ​លោក​ច័ន្ទ​សុ​ភ័​ក្ត្រា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​។​

​សកម្មភាព​មនុស្សធម៌​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០១៨​នេះ ។​ក្នុងនោះ​លោក ច័ន្ទ សុ​ភ័​ក្ត្រា ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក អ៊ុន ចាន់​ដា ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែលជា​និច្ចកាល​លោក​តែង​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ​របស់​សមាជិក​បក្ស​គ្រប់ៗ​គ្នា​។​
​លោក ច័ន្ទ សុ​ភ័​ក្ត្រា បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា តែង​នៅ​ជិត​នៅក្បែរ​សមាជិក​បក្ស​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​សមាជិក​ណា​ម្នាក់​រស់នៅ​ដោយ​ភាព​ឯកា​នោះទេ​ទីណា​មានការ​លំបាក​ទីនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ថ្នាក់ដឹកនាំ មាន​ក្រុមការងារ​ចាំ​ជួយ​ជានិច្ច​។​

​លោក ច័ន្ទ សុ​ភ័​ក្ត្រា បាន​សុំឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា ។​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​ពីព្រោះ​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។​

ដូច្នេះ​សូម​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តទៅទៀត ដោយ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ខាងមុខនេះ និង​អាណត្តិ​ក្រោយៗ​ទៀត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​ត្រូវ​ចែកជូន​នៅពេលនោះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម មី​១​កេះ ទឹកត្រី​១​ឡូ ទឹកស៊ីអ៊ីវ​១​ឡូ និង​ទឹកបរិសុទ្ធ​៥​យួរ​។ លើសពីនេះ ក៏បាន​ឧបត្ថម្ភ​ជូន​ស្នាក់ការ​បក្ស​ឃុំ​សង្កែ​២​នូវ​ថវិកា​ចំនួន ២០​ម៉ឺន​រៀល ស្នាក់​ការឃុំ​ឆែប​ចំនួន ២០​ម៉ឺន​រៀល និង​ជួសជុល​ស្នាក់​ការឃុំ​ឆែប​២​ចំនួន ២០​ម៉ឺន​រៀល ផងដែរ​៕S/

​ពលរដ្ឋ​ក្រីក្រ​៧​គ្រួសារ​ទទួល​អំណោយ​ពី​អាជ្ញាធរ​ខេត្តព្រះវិហារ​