លាគ្នា​ចុងក្រោយ​: សព​អ្នក​ម្នាង អ៊ុក ផល្លា នឹងត្រូវ​បូជា​នៅមុខ​វត្ត​បទុម​វ​ត្តី​នៅ​ព្រឹក​នេះ​

1080
ចែករម្លែក

(​ភ្នំពេញ​)៖ សព​អ្នក​ម្នាង អ៊ុក ផល្លា នឹងត្រូវ​បូជា​នៅមុខ​វត្ត​បទុម​វ​ត្តី នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នេះ ក្រោម​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ រួមទាំង​ព្រះរាជវង្សានុវង្ស​ផងដែរ​។ ចំណែក​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រពង្ស ជា​អ្នក​ប្រទាន​ព្រះ​អគ្គី​បូជា​រំលាយសព​អ្នក​ម្នាង អ៊ុក ផល្លា​។​

​តាម​កម្មវិធី​សព​អ្នក​ម្នាង អ៊ុក ផល្លា និង​រំកិល​ចេញពី​ក្នុង​វត្ត​បទុម​វ​ត្តី​នៅវេលា​ម៉ោង​៧​ព្រឹក រួច​ហែរ ចេញពី​ក្នុង​វត្ត​ឆ្ពោះទៅកាន់​កន្លែង​បូជា​នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ដោយ​ធ្វើ​ពិធី​សាសនា​។ បន្ទាប់ពី ចប់​ការធ្វើ​ពិធី​សាសនា​រូ​ច សព​អ្នក​ម្នាង​នឹងត្រូវ​បូជា​ជាការ​លាគ្នា​ចុងក្រោយ​ដោយ​ក្តី​ក្តុកក្តួល​អាឡោះ អាល័យ​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បាន​សុ​គត់ ៕ ដោយ​: មុនី​រ័ត្ន​

លាគ្នាចុងក្រោយៈ សពអ្នកម្នាង អ៊ុក ផល្លា នឹងត្រូវបូជានៅមុខវត្តបទុមវត្តីនៅព្រឹកនេះដោយៈ មុនីរ័ត្នភ្នំពេញៈ សពអ្នកម្នាង អ៊ុក ផល្លា នឹងត្រូវបូជានៅមុខវត្តបទុមវត្តី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ រួមទាំងព្រះរាជវង្សានុវង្សផងដែរ។ ចំណែកសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាអ្នកប្រទានព្រះអគ្គីបូជារំលាយសពអ្នកម្នាង អ៊ុក ផល្លា។ តាមកម្មវិធីសពអ្នកម្នាង អ៊ុក ផល្លា និងរំកិលចេញពីក្នុងវត្តបទុមវត្តីនៅវេលាម៉ោង៧ព្រឹក រួចហែរចេញពីក្នុងវត្តឆ្ពោះទៅកាន់កន្លែងបូជានៅសួនច្បារមុខវត្តបទុមវត្តី ដោយធ្វើពិធីសាសនា។ បន្ទាប់ពីចប់ការធ្វើពិធីសាសនារូច សពអ្នកម្នាងនឹងត្រូវបូជាជាការលាគ្នាចុងក្រោយ ដោយក្តីក្តុកក្តួលអាឡោះអាល័យ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ បានរងរបួសធ្ងន់ និងអង្គរក្សរងរបួស។ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានសុគត់។

Posted by Rasmei Kampuchea Daily on Tuesday, June 19, 2018