លា​៨​ក្បាល​ជាប់គុក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ពីបទ​បំផ្លាញ​រុក្ខជាតិ​មានតម្លៃ​

761

​ពេលនេះ​សត្វ​លា​ចំនួន​៨​ក្បាលមាន​សេរីភាព​វិញ​ហើយ​បន្ទាប់ពី​ពួកវា​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​។​

“​សត្វ​លា​ទាំងនេះ​” ត្រូវបាន​គេ​បញ្ជូន​ចូល​គុក​រយៈពេល​៤​ថ្ងៃ​បន្ទាប់ពី​គេ​រកឃើញថា ពួកវា​មានទោស ពីបទ​បំផ្លាញ “​រុក្ខជាតិ​តម្លៃ​ថ្លៃ​” នៅ​ខាងក្រៅ​ពន្ធនាគារ​មួយ​ក្នុង​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស (Uttar Pradesh) ប្រទេស​ឥណ្ឌា​។​

​នៅពេល​ពួកវា​ចេញពី​គុក​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ម្ចាស់​របស់​ពួកវា​ឈ្មោះ​កាម​ឡេះ (Kamlesh) ដែល​កំពុង ស្វែងរក​ពួកវា​ខ្វែងខ្វាត់​បន្ទាប់ពី​ពួកវា​ជាប់គុក បាន​ទៅ​ចាំ​ទទួល​ពួកវា​ដល់​ពន្ធនាគារ​។​

​សូមបញ្ជាក់ថា​ពួកវា​បាន​បំផ្លាញ​ដើម​រុក្ខជាតិ​តម្លៃ​ថ្លៃ​ម្យ៉ាង​មានឈ្មោះ Sapling ដែលមាន​តម្លៃ​សរុប​៦០.០០០ រូពី (​ប្រមាណ​១.០០០​ដុល្លារ​អាមេរិក​)​។​

​យោងតាម​ទូរទស្សន៍​NDTV បានឱ្យដឹងថា​ពួកវា​ត្រូវបាន​ដោះលែង​វិញ ក្រោយពី​អ្នកនយោបាយ​មូលដ្ឋាន ម្នាក់​មកពី​គណបក្សកាន់អំណាច បា​រ៉ា​ទី​យ៉ា ចា​ណា​តា (BharatiyaJanata Party) បាន​បង់ប្រាក់ ធានា​ពួកវា​៕ ប្រែ​សម្រួល​: ខុម​