លិខិតឆ្លងដែន​ជប៉ុន​វ៉ា​លិខិតឆ្លងដែន​សិង្ហ​បុរី ក្លាយជា​លិខិតឆ្លងដែន​មានអំណាច​បំផុត​លើ​ពិភពលោក​

1252
ចែករម្លែក
  • 122
    Shares

​ជប៉ុន​បាន​វ៉ា​សិង្ហ​បុរី​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​សម្រាប់​លិខិតឆ្លងដែន​ដែលមាន​អំណាច​បំផុត​។ នេះ​បើ​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយបង្អស់ ដែល​ចេញផ្សាយ​ដោ​យស​ន្ទ​ស្សន៍​ស្តីពី​លិខិតឆ្លងដែន​ហិន​លី (Henley Passport Index) កាលពី​ថ្ងៃ​ពុធ​ទី ២៣ ឧសភា​។​

​លិខិតឆ្លងដែន​ជប៉ុន​ឥឡូវនេះ​ផ្តល់ជូន​ពលរដ្ឋ​របស់​ខ្លួន​នូវ​សិទ្ធិ​ចូល​ប្រទេស​ចំនួន ១៨៩ ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ ឬ ធ្វើ​ទិដ្ឋាការ​ពេលមកដល់​ភ្លាម​។​

​លិខិតឆ្លងដែន​សិង្ហ​បុរី​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ២ ស្មើ​អាល្លឺម៉ង់​ដែរ ជាមួយ​ប្រទេស​គោលដៅ​សរុប​ចំនួន ១៨៨ ដែល​អាច​ចូល​បាន​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ជាមុន​។​

​ប្រទេស​ជាប់​ចំណាត់​លេខ​៣​ស្ទួន​មានដូចជា កូរ៉េខាងត្បូង ហ្វាំ​ង​ឡង់ បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ និង ស៊ុយអែត ខណៈដែល​សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស ជាប់​លេខ ៤ ស្ទួន​។​

​ក្នុង​ការចេញ​តារាង​ចំណាត់ថ្នាក់​លើក​មុន​កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ ប្រទេស​សិង្ហ​បុរី​និង​ជប៉ុន​មាន​ពិន្ទុ​ស្មើគ្នា​នៅលើ​កំពូល​តារាង ជាមួយ​ប្រទេស​អាច​ចូល​បាន​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ គឺ ១៨០​។ អាល្លឺម៉ង់​ជាប់​លេខ ២ ជាមួយ​ការផ្តល់ជូន​លិខិតឆ្លងដែន​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ក្នុងប្រទេស​គោលដៅ​ចំនួន ១៧៩ ប្រទេស​។​

​ស​ន្ទ​ស្សន៍ ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​អំពី​ពលរដ្ឋ​និង​លំនៅដ្ឋាន​សកលលោក Henley & Partners នេះ បានឱ្យដឹងថា កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ជិត ៤០ ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​នានា​ចាប់​តាំងពីដើម​ឆ្នាំនេះ​។​

​កាលពី​ខែមេសា រុស្ស៊ី​បានប្រកាសថា ទិដ្ឋាការ​នឹងត្រូវ​បាន​លើកលែង​សម្រាប់​អ្នកធ្វើដំណើរ​ទាំងអស់​ដែលមាន​សំបុត្រ​ចូល​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក នៅ​ខែមិថុនា​និង​កក្កដា​ខាងមុខ​។ ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ ៤៧ នៅលើ​តារាង​ចំណាត់ថ្នាក់​ចុងក្រោយបង្អស់ ដោយ​ពីមុន​គឺ​ជាប់​លេខ ៤៥៕ ដោយ៖ កញ្ញាដាលីស

លិខិតឆ្លងដែន​ជប៉ុន​ឥឡូវ​បាន​វ៉ា​លិខិតឆ្លងដែន​សិង្ហ​បុរី ក្លាយជា​លិខិតឆ្លងដែន​មានអំណាច​បំផុត​លើ​ពិភពលោក