លិខិតឆ្លងដែន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ប្រឈម​នឹង​ការលុបចោល​

558

​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ថៃ បាន​និយាយថា ក្រសួងការបរទេស​ថៃ មិនអាច​លុបចោល​លិខិតឆ្លងដែន របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បានទេ បើសិន​ក្រុម​អ្នកអនុវត្ត​ច្បាប់ មិន​ធ្វើសំណើ​នោះ​។​

​លោកស្រី ម៉ា​កា​វ៉ា​ឌី ស៊ូ​មិ​ត​ម័​រ (Makawadee Sumitmor) អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កញ្ញា​ថា​
​ក្រសួង​នេះ​មិន​ទទួលបាន​ការជូនដំណឹង​អំពី​ទីកន្លែង​លាក់ខ្លួន​របស់លោក យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ និង​
​មិនមាន​សំណើ​ពី​ក្រសួង​ពាក់ព័ន្ធ​នឹង​ការលុបចោល​លិខិតឆ្លងដែន​របស់លោក​ស្រី​នោះទេ​។​

​លោកស្រី ម៉ា​កា​វ៉ា​ឌី បាន​និយាយថា ក្រសួង​នេះ នឹង​លុបចោល​លិខិតឆ្លងដែន​របស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅពេលណា ក្រុមអ្នកច្បាប់​ដាក់សំណើ​មក ។​

​អ្នកនាំពាក្យ​នេះ បាន​និយាយថា ក្រសួង​ពាក់ព័ន្ធ​ទាំងឡាយ កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​អំពី​ករណីនេះ និង ព្យាយាម​ស្វែងរក​កន្លែង​លាក់ខ្លួន​របស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​។​

​អ្នកនាំពាក្យ​ដដែល​នេះ បាន​និយាយថា តុលាការ​ជាន់ខ្ពស់​ថៃ បានគ្រោង​ធ្វើ​សេចក្តី​ស​ម្រ​ច​ក្តី​អំពី​គម្រោង​ទិញស្រូវ​អង្ករ​ដ៏​ចម្រូងចម្រាស់​របស់​រដ្ឋា​ភិ​បាល ដែល​ដឹកនាំ​ដោយ​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​នៅ​ថ្ងៃទី​២៧​ខែកញ្ញា​។​

​តុលាការ​នេះ បានចេញ​ដីការ​ចាប់ខ្លួន​ដើម្បី​ចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បន្ទាប់ពី​លោកស្រី​មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ​កាលពី​២៥​ខែកញ្ញា​៕ ដោយ៖ សុខា

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់