លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​នាយករដ្ឋមន្ត្រី​ឡាវ រឿង​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​

1956
ចែករម្លែក

(​ភ្នំពេញ​)៖ ភ្លាមៗ​ក្រោយពី​មានការ​បញ្ជា ខុទ្ទកាល័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានបង្ហាញ​នូវ​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើជូន​នាយករដ្ឋមន្ត្រី​ឡាវ ដោយ​ស្នើ​ឲ្យ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​។​

​នៅក្នុង​លិខិត​ចំនួន​៣​ទំព័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​លោក ថោង​លន់ ស៊ី​សូលី​ត កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧​បាន​​សរសេរ​នៅក្នុង​កម្មវត្ថុ​ថា​៖ «​សំណើ​ស្នើ ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ ដក​កងកម្លាំងប្រដាប់អាវុធ ចេញពី​តំបន់​ក្បែរ​អូរ​អាឡៃ​និង​តំបន់​អូរ​​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ ឡាវ​»​។​