លិខិត​ស្នើសុំ​ចំនួន​៥៧ បង្ហាញ​ពី​ពាក្យ​ស្បថ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​

145
ចែករម្លែក

លោកតា​លី ជឹ​ង​ជីន មាន​អាយុ ៦៤ ឆ្នាំ​ហើយ​។ លោកតា​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ក្រុម​ឡាវ​យ៉ាង​ស៊ូ​ភូមិ​ឡា​ហឺ​ជូ ឃុំ​ប៉ាវ​ហ៊ឺ​ស្រុក​ស្វយ័ត​ជនជាតិ​លី​ស៊ូ​វី​ស៊ី មណ្ឌល​ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ទី​ឈី​ង ខេត្ត​យូ​ន​ណាន ។​លោក​តាម​បាន​ប្រាប់​អ្នកកាសែត​អំពី​រឿង​លិខិត​ស្នើសុំ​៥៧ ច្បាប់​ថា​គ្រប់​គ្រួសារ​ក្រីក្រ​ក្នុងភូមិ​សុទ្ធតែ​បាន​សរសេរ​“​លិខិតស្នើ​សុំ​ពី​ការដក​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​នៃ​គ្រួសារ​ក្រីក្រ​”​។ លិខិត​ស្នើសុំ​នីមួយៗ​មាន​ខ្លឹមសារ​ខុសគ្នា​តែមាន​កម្មវត្ថុ​ដូចគ្នា​តែមួយ គឺ “​កាត់បន្ថយ​ភាពក្រីក្រ​” ។​

លោកតា​បាន​លើកឡើងថា​ប៉ុន្មាន​ខែ​មុន​កម្មាភិបាល​និង​តំណាង​ប្រជាកសិករ​ក្នុងភូមិ​បាន​ទៅ​សិក្សា​និង​ទស្សនា​ក្រុម​តា​ហៃ​ជឺ​នៃ​ភូមិ​ឈី​ង​ហ្វូ​ឃុំ​យ៉ុង​ឈុន ។ នៅពេល​ទៅដល់​ផ្ទះ​របស់​អ្នកភូមិ​ហ៊ឺ សៀវ​លីវ​យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​។ បងស្រី និង​ប្អូនប្រុស​ពីរ​នាក់​របស់​ហ៊ឺ សៀវ​លីវ សុទ្ធតែជា​ជនពិការ​តែ​ពួកគេ​ខិតខំ​ឧស្សាហ៍​ព្យាយាម​ហើយ​មិន​សុខចិត្ត​ធ្វើជា​គ្រួសារ​ក្រីក្រ​ទេ​។ ពួកគេ​រួម​សាមគ្គី​គ្នា​ក្នុងការ​បង្កបង្កើនផល​ហើយ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ នៅពេល​ត្រឡប់​ទៅ​ភូមិ​វិញ​លោកតា លី ជឹ​ង​ជីន​និង​តំណាង​ផ្សេងៗ​ទៀត​បានរៀបចំ​កិច្ចប្រជុំ​ភ្លាមៗ​ដើម្បី​ប្រាប់​អ្នកភូមិ​អំពី​រឿង​ហ៊ឺ សៀវ​លីវ ។​អ្នកភូមិ​គ្រប់គ្នា​បានទទួល​ការលើកទឹកចិត្ត​ពី​រឿងនេះ​។ គ្រួសារ​ក្រីក្រ​ចំនួន ៥៧​បាន​សរសេរ​លិខិត​ស្នើសុំ​អំពី​ការដក​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​នៃ​គ្រួសារ​ក្រីក្រ​ដើម្បី​បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​

លោក​លី ក្វាង​ម៉េង មេឃុំ​ប៉ាវ​ហ៊ឺ​បាន​ណែនាំ​ថា​មាន​អ្នកភូមិ​ច្រើន​បាន​សរសេរ​លិខិត​ស្នើសុំ​អំពី​ការដក​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​នៃ​គ្រួសារ​ក្រីក្រ​ដោយសារ​ប៉ុន្មាន​ឆ្នាំនេះ​ភូមិ​របស់​ពួកគេ​បានទទួល​ការរីកចម្រើន​ច្រើន​គួរឱ្យកត់សម្គាល់​។ ជាពិសេស​គោល នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋាភិបាល​បានធ្វើឱ្យ​អ្នកភូមិ​កាន់​តែមាន​ជំនឿ​ចិត្ត​។ ប៉ុន្មាន​ឆ្នាំនេះ ក្រោម​ការគាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់​ពួកគេ​បានសម្រេច​នូវ​ការជួសជុល​ផ្ទះ​ចាស់​និង​ផ្លូវថ្នល់ ដែល​បានធ្វើឱ្យ​ភូមិ​គេ​ទទួល​នូវ​ការរីកចម្រើន​ច្រើន​។ ជាពិសេស ភូមិ​នេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីរួមស្រុក​ហើយ​សម្បូរ​ដោយ​ធនធាន​ដីធ្លី​។ អ្នកភូមិ​បាន​ដាំដំឡូង​ជ្រៅ​បន្លែ និង​ខ្ទឹម​ជាដើម​ហើយ​បាន​អនុវត្ត​រូបមន្ត​“​ក្រុមហ៊ុន​(​សហករណ៍​) + កសិករ​”​ដែល​បាន​ត្រួស​ត្រាយផ្លូវ​អភិវឌ្ឍន៍​ថ្មី​មួយ​ខ្សែ​។​

លោក​លី ក្វាង​ម៉េង បន្តទៀតថា​សព្វថ្ងៃ អ្នកភូមិ​នៅទីនេះ​អាច​ទទួលបាន​ចំណូល​ដ៏​ច្រើន​។ ការថែរក្សា​បរិស្ថាន​ក៏បាន​ក្លាយទៅជា​ទម្លាប់​មួយ​របស់​អ្នកភូមិ​ដែរ​។ នាពេល ខាងមុខ​យើង​នឹង​បន្ត​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​ចំណូល​កាន់តែ​ច្រើន ឡើងៗ​ ៕ ដោយ: លី​ហ៊ឺ​ឈាំ​ង ស្យូ​ង យ៉ាន និង ឈូ​តុង​ហួ​

បរិស្ថាន​នៃ​ភូមិ​ឡា​ហឺ​ជូ​ត្រូវ​កែលម្អ​ជា​បន្តបន្ទាប់​។​